Virgil Van Dijk ព្រមានក្រុមជម្រើសជាតិអង់គ្លេស

Jul 10, 2024 - 14:04
Jul 10, 2024 - 14:41
 39
ចែករំលែកទៅកាន់

Virgil van Dijk ដែលបានមកជាន់ទឹកដីអង់គ្លេសតាំងពីឆ្នាំ​២០១៥ ជាមួយក្លឹប Southampton មុនផ្លាស់មក Liverpoolឆ្នាំ​២០១៨ បាន​ចេញ​សារ​ព្រមានដោយផ្ទាល់​ទៅ​កាន់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​មុន​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។នេះបើយោងតាមការចេញផ្សាយរបស់ Sportbrief.com។ ខ្សែការពារសញ្ជាតិហូឡង់ មានការលើកទឹកចិត្តយ៉ាងខ្លាំងបន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះតួកគីកាលពីថ្ងៃទី៦ ខែកក្កដា។

Virgil van Dijk បាននិយាយថា មច្ចុរាជទឹកក្រូចហូឡង់កំពុងស្ថិតក្នុងបេសកកម្មលើកពានយូរ៉ូ២០២៤។ គាត់បានបង្ហាញទំនុកចិត្តខ្ពស់ចំពោះក្រុមរបស់ខ្លួនក្នុងការយកឈ្នះអង់គ្លេស។ កីឡាករវ័យ៣២ឆ្នាំរូបនេះសង្ឃឹមថានឹងសម្រេចក្តីសុបិននៃការលើកពាន EURO Henri Delaunay នៅថ្ងៃទី១៤ខែកក្កដា ហើយជឿជាក់ថាក្រុមរបស់គាត់អាចយកឈ្នះអង់គ្លេសឡើងទៅវគ្គផ្តាច់ព្រ័ត្រអាចជួបអេស្ប៉ាញ។ ក្រុមមច្ចុរាជទឹកក្រូចហូឡង់ធ្លាប់ឈ្នះពានយូរ៉ូតែម្តងគាត់កាលពីឆ្នាំ១៩៨៨៕