Supercomputer ទស្សន៍ទាយថាអេស្ប៉ាញ​លើកពាន EURO ២០២៤

Jul 12, 2024 - 10:52
 31
ចែករំលែកទៅកាន់

យោងតាមការវិភាគដោយប្រើប្រាស់បច្ចេកវិទ្យាSupercomputerរបស់ក្រុមហ៊ុន Bettingexpert ដែលបានក្លែងធ្វើការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងប្រទេសអង់គ្លេស និងអេស្ប៉ាញចំនួន១០ម៉ឺនដង បានបង្ហាញថា ក្រុមជម្រើសជាតិអេស្ប៉ាញនឹងឈ្នះអង់គ្លេសលើកពានយូរ៉ូ២០២៤នៅក្នុងទឹកដីអាល្លឺម៉ង់នារាត្រីថ្ងៃអាទិត្យទី​១៤កក្កដា ២០២៤។

Supercomputer បានរកឃើញថា ក្រុមគោជល់អេស្ប៉ាញ មានឱកាសឈ្នះអង់គ្លេស៥៤,៧ភាគរយក្នុងរយៈពេល ៩០នាទី។ ទោះជាយ៉ាងណាក៏ដោយ អង់គ្លេសនៅមានឱកាស៤៥,៣ភាគរយក្នុងការឈ្នះពានយូរ៉ូជាលើកដំបូងរបស់ពួកគេ។ Supercomputer បានបន្ថែមថា ការប្រកួតក្នុងរយៈពេល ៩០នាទី ក្រុមអេស្ប៉ាញត្រូវបានផ្តល់ឱកាស ៣៥,៤៤ភាគរយធៀបនឹង ៣២,៩៤ ភាគរយរបស់អង់គ្លេស។ នេះមានន័យថា Supercomputer គិតថាមានឱកាស៣១,៦២ភាគរយ អាចនឹងឈានដល់ការបន្ថែមម៉ោង។

យោងតាមប្រវត្តិជួបគ្នា២៧ដងទាំងការប្រកួតមិត្តភាពអន្តរជាតិ EURO បាល់ទាត់ពិភពលោក និង Nations League Cup អង់គ្លេស១៤ ស្មើ៣និងចាញ់១០។ ជាការកត់សម្គាល់ជួបគ្នានៅយូរ៉ូ៤ដងអង់គ្លេសឈ្នះ ១-០ និង ២-១(ជួបគ្នា២ដង) ក្នុងឆ្នាំ១៩៦៨ ឈ្នះ ២-១ (១៩៨០) ឈ្នះ ៤-២ (១៩៩៦)។ អេ​ស្ប៉ា​ញ​បាន​ឈ្នះ​ EURO ​បី​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ពានរង្វាន់ជើងឯកលើកដំបូងនៅឆ្នាំ១៩៦៤ ឆ្នាំ២០០៨ និង២០១២ខណៈអង់គ្លេសមិនធ្លាប់ឈ្នះទាល់តែសោះតែធ្លាប់រងជើងឯកម្តងឆ្នាំ ២០២០៕