អ្នកគាំទ្រអង់គ្លេសត្រៀមលុយជាង១ពាន់លានដុល្លារជប់លៀង
វីរបុរសអង់គ្លេសលោក Sir Geoff Hurst បានប្រាប់សារព័ត៌មានថា ខ្ញុំពិតជាមានមោទនភាពចំពោះវីរបុរសអង់គ្លេស នៅពេលដែលប្រទេសរបស់ខ្លួនបានត្រៀមរៀបចំពិធីជប់លៀងដ៏ធំមួយសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រថ្ងៃអាទិត្យទី១៤កក្កដា ២០២៤។ លោក Sir Geoff Hurst ដែលជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៦៦និងជាកីឡាករតែម្នាក់គត់ដែល នៅរស់រានមានជីវិតកំពុងទទ្ទឹងរង់ចាំចង់ឃើញជ័យជម្នះរបស់អង់គ្លេស នៅរាត្រីថ្ងៃអាទិត្យ ជាមួយនឹងការជម្រុញ អោយមានការរៀបចំពិធីជប់លៀងនៅថ្ងៃប្រកួតចុងក្នុងតម្លៃទឹកប្រាក់ប្រហែលជាង១ពាន់លានដុល្លារ។
វីរបុរសស៊ុតបាល់បញ្ចូលទីបាន ៣គ្រាប់ក្នុងការប្រកួត World Cup ឈ្នះអាល្លឺម៉ង់ខាងលិច លោក Sir Geoff សង្ឃឹមថាទីបំផុតវីរបុរសរបស់លោក Gareth Southgate នឹងបញ្ចប់ការឈឺចាប់ដែលមិនទទទួលបានពានរង្វាន់អស់រយៈពេល ៥៨ ឆ្នាំ ហើយលោកក៏បានអំពាវនាវកាន់តែខ្លាំងឡើងអោយបុគ្គលិកឈប់សម្រាកប្រសិនបើអង់គ្លេសឈ្នះពាន។ បុរសវ័យ ៨២ឆ្នាំរូបនេះបាននិយាយថា៖ ជាមួយនឹងប្រទេសអង់គ្លេសជិតឈានដល់ការសម្រេចបាននូវភាពអស្ចារ្យនៅថ្ងៃអាទិត្យនេះ ខ្ញុំពិតជាមានមោទនភាព ហើយខ្ញុំដឹងថាប្រទេសជាតិក៏មានអារម្មណ៍ដូចខ្ញុំដែរ។
លោក Sir Geoff គឺជាឯកអគ្គរដ្ឋទូតប្រចាំក្រុមហ៊ុនស្រាបៀរ Beer Budweiser បាននិយាយថា នៅរាត្រីថ្ងៃអាទិត្យ គេរំពឹងថានឹងលក់ស្រាបានយ៉ាងហោចណាស់ជាង១៥៥លានដុល្លារ។ ជាមួយគ្នានេះដែរស្រាទំពាំងបាយជូរយ៉ាងហោចណាស់ជាង ២,៥លានដប និងស្រាសំប៉ាញចំនួនប្រហាក់ប្រហែលគ្នានេះ ត្រូវបានគេរំពឹងថានឹងលក់បាននៅថ្ងៃនោះ ។ ចំណែកឯក្រុមហ៊ុនTesco ក៏គិតថាខ្លួននឹងលក់ភីហ្សា និងនំជាងមួយលាន ខណៈសាច់ក្រកជិត ៨០ ម៉ឺនកញ្ចប់ និងប៊ឺហ្គឺ ១៨០,០០០ ក៏រំពឹងថានឹងលក់ដាច់ផងដែរ។លោក Andrew Rennie នាយកប្រតិបត្តិនៃក្រុមហ៊ុន Domino's រំពឹងថានឹងផលិតភីហ្សាពី ២០ ទៅ២៥ ក្នុងមួយវិនាទីក្នុងអំឡុងពេលហ្គេម៕