Muller ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ
ខ្សែប្រយុទ្ធចាស់វស្សា Thomas Muller បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយបញ្ចប់អាជីពរយៈពេល១៤ ឆ្នាំ។ ទោះយ៉ាងណាក្តីលោកនៅបន្តអាជីពក្នុងលីកដដែល។ កុងត្រារបស់ Müller ជាមួយ Bayern នឹងផុតកំណត់នៅឆ្នាំ ២០២៥ ហើយគាត់នឹងបន្តលេងក្លិបនៅរដូវកាលខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រកាលពីថ្ងៃចន្ទទី ១៥ កក្កដា ២០២៤។
កីឡាករវ័យ៣៤ ឆ្នាំបានបង្ហាញខ្លួនប្រកួតអន្តរជាតិលើកទី៨និងចុងក្រោយរបស់គាត់កាលពីថ្ងៃទី ៥ខែកក្កដានៅពេលដែលក្រុមរបស់គាត់ប្រកួតចាញ់គោជល់អេស្ប៉ាញក្នុងលទ្ធផល ២-១ វគ្គ៨ក្រុមចុងក្រោយ ។ Muller បានជួយអាល្លឺម៉ង់ឈ្នះការប្រកួត World Cup ២០១៤និងជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេលំដាប់ទី៣សម្រាប់ក្រុមជម្រើសជាតិ គឺ១៣១ប្រកួត ជាមួយនឹងការស៊ុតបញ្ចូលទី៤៥គ្រាប់។ គាត់ក៏បានឈ្នះស្បែកជើងមាស និងពានរង្វាន់កីឡាករវ័យក្មេងក្នុងអំឡុងការប្រកួត World Cup ឆ្នាំ២០១០ នៅពេលដែលអាល្លឺម៉ង់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣។
Muller បាននិយាយនៅក្នុងវីដេអូលាមិត្តរួមក្រុមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា វាតែងតែធ្វើឱ្យខ្ញុំមានមោទនភាពយ៉ាងខ្លាំងក្នុងការលេងឱ្យប្រទេសរបស់ខ្ញុំ។ យើងបានប្រារព្ធពិធីអបអរពានជាមួយគ្នា ហើយពេលខ្លះក៏យើងស្រក់ទឹកភ្នែកជាមួយគ្នាដែរ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកគាំទ្រ និងមិត្តរួមក្រុមទាំងអស់សម្រាប់ការគាំទ្ររបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូវនេះខ្ញុំនឹងគាំទ្រក្រុមក្នុងនាមជាអ្នកគាំទ្រ មិនមែនក្នុងនាមជាសមាជិកក្រុមជម្រើសជាតិទេ ហើយខ្ញុំសង្ឃឹមថាអាល្លឺម៉ង់នឹងមានកៅអីសម្រាប់ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ។ ជាមួយគ្នានេះដែរ ប្រធានក្រុមជម្រើសជាតិអាល្លឺម៉ង់ Rudi Voeller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មាននរណាម្នាក់ដូច Thomas Muller ទេ។ តម្លៃរបស់គាត់សម្រាប់កីឡាបាល់ទាត់អាលឺ្លម៉ង់គឺមិនអាចកាត់ថ្លៃបានឡើយ៕