តើក្រុមបាល់ទាត់ជម្រើសប្រទេសណាឈ្នះពានច្រើនជាងគេ?
យោងតាមកំណត់ត្រារបស់ Betimate.comចេញផ្សាយកាលពីថ្ងៃអង្គារទី១៦កក្កដា ២០២៤បានឱ្យដឹងថា នៅលើពិភពលោកនេះក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់ធំៗកម្រិតអន្តរជាតិច្រើនជាងគេបំផុត។ ប្រភពដដែលនោះបានអោយដឹងទៀតថាក្រុមជម្រើសជាតិអាហ្សង់ទីនដែលទើបឈ្នះពានCopa America លើកទី១៦កាលពីព្រឹកថ្ងៃចន្ទ បានឈ្នះពានអន្តរជាតិសរុបចំនួន ២២ដែលក្នុងនោះ រួមមាន៖ ពានរង្វាន់បាល់ទាត់ពិភពលោក៣ដងគឺ ១៩៧៨-៨៦និង ២០២២។ពានរង្វាន់ Copa America ចំនួន១៦ដងគឺ ១៩២១-២៥-២៧-២៩-៣៧-៤១-៤៥-៤៦-៤៧-៥៥-៥៧-៥៩-៩១-៩៣-២០២១និង ២០២៤។ ពានរង្វាន់ Conmebol-Uefa Cup of Champions ចំនួន២គឺ ១៩៩៣និង ២០២២។ ពានរង្វាន់ Confederations Cup ចំនួន១នៅឆ្នាំ ១៩៩២។
ចំណែកឯប្រទេសអ៊ុយរ៉ូហ្គាយឈរចំណាត់ថ្នាក់លេខ១មាន១៩ពាន (World Cup ២, Copa America ១៥ , និងអូឡាំពិក ២ )។ ប្រទេសប្រេស៊ីល ១៨ពាន(World Cup ៥, Copa America ៩, និង Confederations Cup ៤)។ ក្រៅពីនេះមានប្រទេសម៉ិកស៊ិក ១៣ពាន អាមេរិក ១០ពាន អាល្លឺម៉ង់ ៩ពាន បារាំង ៩ពាន អ៊ីតាលី ៧ពាន អេហ្ស៊ីប៧ពាន និង អេស្ប៉ាញ ៧ពានដែរ៕