តើបិសាចក្រហមចំណាយលុយប៉ុន្មានសម្រាប់ប្រាក់ខែកីឡាករឆ្នាំ ២០២៤-២៥?
យោងតាមគេហទំព័រ Givemesport.com ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៨កក្កដា ២០២៤ បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ត្រូវចំណាយលុយសរុបចំនួនជាង២២៣លានដុល្លារសម្រាប់បើកប្រាក់ខែឱ្យកីឡាករក្នុងមួយឆ្នាំ ឬស្មើនឹងជាង៤ លានដុល្លារក្នុងមួយសប្តាហ៍។
ប្រភពដដែលនោះបានឱ្យដឹងទៀតថាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតគឺខ្សែការពារកណ្តាល Casemiro ជាមួយនឹងប្រាក់ឈ្នួលជាង៤៥ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍ស្មើនឹងជាង២៣លានដុល្លារក្នុងមួយឆ្នាំ។ Casemiro ដែលមានអាយុ ៣២ឆ្នាំនៅសល់កុងត្រា២ឆ្នាំទៀតជាមួយ Manchester United ។
ចំណែកឯកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់៤រូបផ្សេងទៀតរួមមានៈ
១- Marcus Rashford ជាង៣៨ម៉ឺនក្នុង១សប្តាហ៍ឬជាង២០លានដុល្លារក្នុង១ឆ្នាំ។
២- Jadon Sancho ជាង៣២ម៉ឺនក្នុង១សប្តាហ៍ឬជាង១៦លានដុល្លារក្នុង១ឆ្នាំ។
៣- Mason Mount ជាង៣២ម៉ឺនក្នុង១សប្តាហ៍ឬជាង១៦លានដុល្លារក្នុង១ឆ្នាំ។
៤- Bruno Fernades ជាង៣១ម៉ឺនក្នុង១សប្តាហ៍ឬជាង១៦លានដុល្លារក្នុង១ឆ្នាំ។
ចំណែកឯកីឡាករដែលទទួលបានប្រាក់ទាបបំផុតគឺ Willy Kambwala គឺ៩៧២៧ដុល្លារក្នុងមួយសប្តាហ៍និងជាង៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ៕