Adrien Rabiot ចាកចេញពី Juventus ហើយ

Jul 19, 2024 - 15:26
 26
ចែករំលែកទៅកាន់
ក្លិបសេះបង្កង់ Juventus បានបញ្ជាក់ថា ខ្សែបម្រើ Adrien Rabiot បានចាកចេញពីក្លិបហើយ បន្ទាប់ពីកិច្ចសន្យារបស់រូបគេអស់សុពលភាព។ កីទ្បាករសញ្ជាតិបារាំងវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនឱ្យក្រុមចំនួន ២១២ប្រកួត ចាប់តាំងផ្ទេរពី Paris Saint Germain នៅក្នងឆ្នាំ ២០២៩ មកម្ល៉េះ។

Adrien Rabiot ត្រូវបានគេរាយការណ៍ថាជាគោលដៅផ្ទេរសម្រាប់ក្លិបនៅ Premier League រួមទាំង Manchester United ផងដែរ។  គួរជម្រាបថា រយៈពេល ៥ ឆ្នាំជាមួយនឹងក្លិបសេះបង្កង់ Juventus ខ្សែបម្រើ Adrien Rabiot បានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើនរួមមាន៖ ពានរង្វាន់លីគកំពូលអ៊ីតាលី Serie A, Italian Cup ចំនួនពីរ និង Italian Super Cup ផងដែរ៕

ប្រភព៖ BBC