Jamal Musiala ក្លាយជាកីឡាករថ្លៃបំផុតនៅ Bundesliga

Jul 19, 2024 - 16:43
 19
ចែករំលែកទៅកាន់

Jamal Musiala បានក្លាយជាកីឡាករដែលមានតម្លៃបំផុតនៅក្នុងក្របខណ្ឌបាល់ទាត់អាល្លឺម៉ង់ Bundesliga បន្ទាប់ពីប្រកួត Euro  2024 ដែលតម្លៃស្មើគ្នាជាមួយនឹង Floran Wirtz ។ ប្រភពដដែលនេះបានឱ្យដឹងទៀតថា កីឡាករ សញ្ជាតិអង់គ្លេសរូបនេះបច្ចុប្បន្នកំពុងលេងឱ្យក្លឹប Bayern មានតម្លៃជាង ១៤១លានដុល្លារ។

 ដោយឡែកកីឡាករ Floran Wirtz របស់ក្លឹប Leverkusen ក៏មានតម្លៃ១៤១លានដុល្លារដែរ តែទីផ្សារបស់គេអត់ឡើងទេ។ តាមទស្សនៈរបស់អាល្លឺម៉ង គាត់គឺជាកីឡាករតែមួយគត់ដែលមានតម្លៃទីផ្សារកើនឡើងលឿនបំផុត។ កីឡាករវ័យ ២១ ឆ្នាំ Bayernដែលបានស៊ុតបញ្ចូលទីបាន៣គ្រាប់ តម្លៃខ្លួនកើនឡើងពីជាង១១លានដុល្លារពីតម្លៃចាស់។ ក្រៅពី Musiala កីឡាករ Bundesliga ពីររូបទៀត Dani Olmo និង Rubén Vargas ក៏ឃើញតម្លៃទីផ្សាររបស់ពួកគេកើនឡើងផងដែរ៕

ប្រភព៖ Tribuna