គ្រូអេស្ប៉ាញថា Rodri សមនឹងឈ្នះ Ballon d'Or

Jul 19, 2024 - 16:56
 13
ចែករំលែកទៅកាន់

គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis de la Fuente បាននិយាយបន្ទាប់ពីផ្តួលអង់គ្លេសដោយលទ្ធផល ២-១ លើកពាន Euro ឆ្នាំ ២០២៤ ថា សម្រាប់ខ្ញុំ Rodri គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក សូមផ្តល់ពានរង្វាន់ Ballon d'Or ឥឡូវនេះដល់គាត់។

គិតមកត្រឹមពេលនេះ Rodri ឈរលំដាប់លេខ២បន្ទាប់ពីមិត្តរួមក្រុមខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Junior តែនាំមុខកីឡាករអង់គ្លេស Jude Bellingham ដែលជាមិត្តរួមក្រុមReal Madridដែរ។នេះបើយោងតាមចំណាត់ថ្នាក់របស់គេហទំព័រ Givemesport.com

លោកបន្តថាគាត់ពូកែណាស់ កម្រមានការប្រកួតណាមួយដែលមិនល្អ ហើយអ្នកជំនាញ គ្រូបង្វឹក និងអ្នកគាំទ្រជាច្រើន បានចាត់ទុកគាត់ថាជាកីឡាករល្អបំផុតនៅលើពិភពលោក។ Rodri ក៏បាននិយាយដោយខ្លួនឯងដែរថា កីឡាករបាល់ទាត់អេស្ប៉ាញសមនឹងទទួលបានពាន Ballon d'Or ។ និយាយដោយស្មោះត្រង់ ខ្ញុំចង់ឱ្យកីឡាករអេស្ប៉ាញឈ្នះវា ។

ខ្ញុំមិនខ្វល់ថាកីឡាករណាទេ។ក្នុងចំណោម៩៧ប្រកួតចាប់តាំងពីដើមឆ្នាំ២០២៣ មក Rodri ឈ្នះ ៧៩ និងចាញ់តែបួនប្រកួតប៉ុណ្ណោះ និងបានឈ្នះពានរង្វាន់ចំនួន ៨ក្នុងអំឡុងពេលនេះ។ គុណតម្លៃរបស់គាត់ធំធេងណាស់ទាំងនៅក្នុងក្លឹប Manchester City និងក្រុមជម្រើសជាតិអេស្ប៉ាញដែលធ្វើឱ្យគាត់ក្លាយជាគូប្រជែងកំពូលសម្រាប់ Ballon d'Or នៅខែកញ្ញា៕