Supercomputer បង្ហាញក្លឹបជើងឯក EPL រដូវកាល២០២៤-២៥

Jul 19, 2024 - 17:11
 53
ចែករំលែកទៅកាន់

យោងតាមព្យាករណ៍របស់ Supercomputer ដែលបានមកពីការក្លែងធ្វើត្រាប់តាមការប្រកួតបាល់ទាត់អង់គ្លេស Premier League រដូវកាល ២០២៤-២៥ ជាង១០០០ដង បានបង្ហាញលទ្ធផលថា ក្លឹបមេឃខៀវ Manchester City នៅតែឈរកំពូលតារាងលើកពានលើកពានលើកទី៥ជាប់ៗគ្នា។ ការព្យាករណ៍នេះបានបំបាក់ទឹកចិត្តក្រុមកាំភ្លើងធំ Arsenal ម្តងទៀត។ 

ការព្យាករណ៍នេះផ្តល់ឱកាស៩០ភាគរយឱ្យ Manchester City ឈ្នះពានរង្វាន់នៅដំណាក់កាលនេះ ទោះបីទទួលស្គាល់ថាការព្យាករណ៍អាចផ្លាស់ប្តូរនៅពេលដែលក្លឹបនីមួយៗចុះហត្ថលេខាទិញកីឡាករថ្មី និងកត្តាផ្សេងទៀតមួយចំនួនដែលត្រូវផ្លាស់ប្តូរ។ ក្រុម Arsenal ដែលឈរនៅចំណាត់ថ្នាក់លេខពីរកាលពីរដូវកាលមុនគឺជាក្រុមដែលពេញចិត្តទីពីរ ក្នុងការឈ្នះជើងឯករដូវកាលនេះ។

ការព្យាករណ៍ខាងលើនោះបានបង្ហាញតារាងលម្អិតសម្រាប់រដូវកាល២០២៤-២៥នេះថាក្លឹបManchester City ឈរចំណាត់ថ្នាក់លេខ១ មាន៩៤ពិន្ទុកើនឡើង៣ពិន្ទបើធៀបទៅរដូវកាល២០២៣-២៤។ក្លឹបArsenal ឈរចំណាត់ថ្នាក់លេខ២ដដែល មាន៨៦ពិន្ទុធ្លាក់ចុះ៣ពិន្ទុ។ចំណែកឯក្លឹបLiverpool ឈរចំណាត់ថ្នាក់លេខ៣ដដែល មាន៨០ពិន្ទុធ្លាក់ចុះ២ពិន្ទុ។បិសាចក្រហមManchester Unitedឡើងមកលេខ៤ដណ្តើមតំណែងAston Villa ធ្លាក់ទៅលេខ៦ខណៈChelsea លេខ៥ទម្លាក់Tottenhamទៅលេខ៧វិញ។ សូមមើលតារាងព្យាករណ៍ខាងក្រោមនេះ៕