តើកីឡាកររូបណាទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេនៅ La Liga?

Jul 22, 2024 - 11:36
 27
ចែករំលែកទៅកាន់

ក្នុងចំណោមកីឡាករសរុប ៥០៦ នាក់នៅក្នុងក្របខ័ណ្ឌបាល់ទាត់អេស្ប៉ាញ La Liga សម្រាប់រដូវកាល ២០២៤-២៥ នេះខ្សែប្រយុទ្ធ Frenkie de Jong របស់ក្លឹប Barcelona មានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត។ បើយោងតាមគេហទំព័រComចេញផ្សាយកាលពីថ្ងៃចន្ទទី ២១ កក្កដា ២០២៤។

ប្រភពខាងលើដដែលបានអោយដឹងទៀតថា កីឡាករសញ្ជាតិហូឡង់ Frenkie de Jong ទទួលបានប្រាក់ឈ្នួលជាង៧៨ម៉ឺនដុល្លារក្នុងមួយសប្តាហ៍ស្មើនឹងជាង២២លានដុល្លារក្នុងមួយឆ្នាំ(ក្រោយកាត់ពន្ធ)។ កីឡាកររូបនេះបានចុះហត្ថលេខាជាមួយក្លឹបBarcelona កាលពីឆ្នាំ ២០២០ រហូតទៅដល់ឆ្នាំ ២០២៦។ ចំណែកឯកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់លំដាប់លេខ២គឺ ខ្សែប្រយុទ្ធ Robert Lewandowski មានចំនួន ជាង៦៩ម៉ឺនដុល្លារក្នុងមួយសប្តាហ៍នាំមុខកីឡាករចំណូលថ្មី Kylian Mbappe ទទួលបានជាង៦៥ម៉ឺនដុល្លារឈរលំដាប់ថ្នាក់លេខ៣។ ចំណែកកីឡាករ David Alaba ឈរចំណាត់ថ្នាក់លេខ៤មានប្រាក់ឈ្នួលជាង៤៧ម៉ឺនដុល្លារ។កីឡាករអង់គ្លេសJude Bellingham, Vinicius Junior និង Jan Oblak ទទួលបានប្រាក់ឈ្នួលស្មើៗគ្នាគឺជាង៤៣ម៉ឺនដុល្លារ។ ដោយឡែកកីឡាករដែលទទួលបានបា្រក់ឈ្នួលទាបបំផុតក្នុងចំណោមកីឡាករជាង៥០០នាក់នៅក្នុងក្របខណ្ឌ La Liga គឺកីឡាកខ្សែបម្រើកណ្តាល Seydouba Cisse លេងអោយក្លឹប Leganes ទទួលបានជាង៦០០ដុល្លារក្នុងមួយសប្តាហ៍៕