Premier League បង្ហាញ​បាល់​ថ្មីសម្រាប់រដូវកាល ២០២៤-២៥

Jul 24, 2024 - 09:30
 9
ចែករំលែកទៅកាន់

កាលពីរសៀលថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្របខ័ណ្ឌបាល់ទាត់ Premier League បានបង្ហាញបាល់ប្រកួតថ្មីជាផ្លូវការសម្រាប់រដូវកាល២០២៤-២៥ ដែលបច្ចុប្បន្នមានតម្លៃជាង១៦៨ដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់m.allfootballapp.com។ បាល់ថ្មីដែលមានឈ្មោះថា Nike Flight Premier League នឹងបង្ហាញវត្តមានដំបូងរបស់ខ្លួននៅពេលដែលរដូវកាល Premier League ត្រលប់មកវិញនៅថ្ងៃសុក្រទី១៦ខែសីហា ដែលជាការប្រកួតបើកឆាកដំបូងរវាងក្រុម Manchester United  ទល់នឹង Fulham នៅពហុកីឡដ្ឋាន Old Trafford

យោងតាមគេហទំព័ររបស់ក្រុមហ៊ុនផលិតសម្ភារៈកីឡា Nike បានឱ្យដឹងថា នេះគឺជាបាល់ដែលបង្កើតឡើងដើម្បីជួយអ្នកឱ្យទទួលបានជោគជ័យនៅលើទីលាន។ វាត្រូវបានបង្កើតឡើងដោយ​​បន្ទះផ្សំចំនួនបួននិងមានមានកម្លាំងខ្លាំងជាងមុន។ វាក៏មានចង្អូរផងដែរ ដើម្បីរំខានលំហូរខ្សល់ឆ្លងកាត់ជួយ កាត់បន្ថយការរអិល ហោះហើរមានលំនឹងជាងមុន និងងាយស្រួលគ្រប់គ្រងទោះក្នុងអាកាសធាតុក្តៅឬសើមបែបណាក៏ដោយ៕