ក្រុមហ៊ុន Sotheby នឹងដាក់លក់អាវWorld Cup ១៩៨៦ របស់ Maradona

Jul 24, 2024 - 09:36
 15
ចែករំលែកទៅកាន់

ក្រុមហ៊ុនលក់ដេញថ្លៃ Sotheby គ្រោងនឹងដាក់លក់ដេញថ្លៃអាវរបស់ Diego Maradona ដែលពាក់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក World Cup ឆ្នាំ ១៩៨៦ ក្នុងតម្លៃប៉ាន់ស្មានចន្លោះពី៨០ម៉ឺនដុល្លារ ដល់ជាង១,២លានដុល្លារ។

Maradona ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជួយអាហ្សង់ទីនយកឈ្នះបែលហ្សិកដោយលទ្ធផល២-០ នៅពហុកីឡដ្ឋាន Estadio Azteca និងបន្តជួយក្រុមរបស់ក្រុមរបស់គាត់ឱ្យទទួលជ័យជម្នះក្នុងការប្រកួតចុងក្រោយទល់នឹងអាល្លឺម៉ង់ខាងលិច។ បន្ទាប់ពីជ័យជម្នះពាក់កណ្តាលផ្តាច់ព្រ័ត្រ អតីតតារា Barcelona និង Napoli នឹងប្តូរអាវជាមួយនឹងស្រោមដៃរបស់អ្នកចាំទី Jean-Marie របស់បែលហ្ស៊ិក។Maradona ដែលបានទទួលមរណៈភាពក្នុងឆ្នាំ២០២០ ក៏បានចុះហត្ថលេខាលើអាវនេះផងដែរ។

ចាប់តាំងពីពេលនោះមកអាវរបស់គាត់ត្រូវបានបង្ហាញដល់សាធារណជននៅឯសារមន្ទីររបស់គាត់ដែលបានបើកនៅខែកក្កដាឆ្នាំ២០២៣ដែលមានផ្ទុកនូវវត្ថុអនុស្សាវរីយ៍កីឡាបាល់ទាត់ជាច្រើនចាប់ពីពានរង្វាន់រហូតដល់អាវ។ Sotheby ធ្លាប់លក់អាវ Hand of God (យកដៃទះបាល់បញ្ចូលទី)របស់Maradonaក្នុងតម្លៃជាង៩លានដុល្លារ ក្នុងខែឧសភា ឆ្នាំ២០២២ដែលជាតួលេខដែលធ្វើឱ្យវាក្លាយជាអាវបាល់ទាត់ដ៏មានតម្លៃបំផុតនៅលើពិភពលោក៕

 ប្រភព៖ Dailymail