តើក្លិបណាចំណាយលុយទិញកីឡាករច្រើនជាងគេនៅតំបន់អឺរ៉ុប?

Jul 24, 2024 - 09:41
 22
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ Transfermarkt.com ចេញផ្សាយកាលពីថ្ងៃអង្គារទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាក្នុងចំណោមក្លឹបបាល់ទាត់នៅក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុបទាំង៥រួមមានអង់គ្លេស Premier League អាល្លឺម៉ង់ Bundesliga អេស្ប៉ាញ La Liga អ៊ីតាលី Serie A និងបារាំង Ligue 1 មានតែក្លិប Aston Villa មួយប៉ុណ្ណោះដែលចំណាយលុយទិញកីឡាករច្រើនជាងគេបំផុត។

ប្រភពខាងលើដដែលបានឱ្យដឹងទៀតថា ក្លិបចំណាត់ថ្នាក់លេខ៤ នៅ Premier Leagur រដូវកាល ២០២៣-២៤ មានកៅអីប្រកួត UEFA Champions League លើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ បានចំណាយលុយជាង២២៧ លានដុល្លារសម្រាប់ទិញកីឡាករថ្មី១៣នាក់ និងលក់ចេញ ៩នាក់នៅរដូវក្តៅនេះ។ តួលេខបានធ្វើអោយមានការភ្ញាក់ផ្អើលទាំងក្នុងក្របខ័ណ្ឌ Premier League និងក្របខ័ណ្ឌកំពូលៗនៅតំបន់អឺរ៉ុប។

ចំណែកឯក្លិបដែលចាយលុយច្រើនលំដាប់ទី២គឺ Bayern ចំនួនជាង១៨៥លានដុល្លារ ទិញកីឡាករចូល១៩នាក់លក់១២នាក់។ក្លឹបបាល់ទាត់បារាំងឈរចំណាត់ថ្នាក់លេខ៣ ចំណាយជាង១៧២លានដុល្លារ ទិញកីឡាករ១៧នាក់ លក់ចេញ ១០នាក់នាំមុខក្លឹបបិសាចក្រហម Manchester United ចាយលុយអស់ជាង១៣៤លានដុល្លារ ទិញកីឡាករថ្មីបាន៨នាក់និងលក់ចេញ១០នាក់។ អ្វីដែលគួរអោយកត់សម្គាល់នោះគឺថាក្លឹបជើងឯក Premier League ឈរចំណាត់ទី៤០ក្នុងតារាងចំណាយទិញដូរកីឡាករដោយក្លឹបនេះទើបតែចាយលុយអស់ជាង ៣០លានដុល្លារទិញបានកីឡាករ៦នាក់ប៉ុណ្ណោះ៕