FIFA ផ្តល់សិទ្ធិអាទិភាពឱ្យប្រធានក្រុមនិយាយជាមួយអាជ្ញាកណ្តាល

Jul 25, 2024 - 15:22
 13
ចែករំលែកទៅកាន់

បន្ទាប់បានអនុវត្តច្បាប់ជាលើកដំបូងនៅក្នុងការប្រកួតជើងឯកអឺរ៉ុបកាលពីខែមុន FIFA បាននិយាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថាមានតែប្រធានក្រុមម្នាក់ប៉ុណ្ណោះដែលអនុញ្ញាតឱ្យនិយាយ និងពិភាក្សាអំពីការសម្រេចចិត្តណាមួយជាមួយអាជ្ញាកណ្តាលក្នុងអំឡុងការប្រកួតកីឡាអូឡាំពិក២០២៤នៅទីក្រុងប៉ារីស។នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ។

FIFA កំពុងលើកទឹកចិត្តដល់ការអនុម័តវិធានការដោយអ្នករៀបចំការប្រកួតទូទាំងពិភពលោក បន្ទាប់ពី UEFA បានពង្រីកវិធីសាស្រ្តថ្មីចំពោះការប្រកួតទាំងអស់របស់ពួកគេក្នុងគោលបំណងសម្រួលដល់ការទំនាក់ទំនងកាន់តែច្បាស់លាស់។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា បើគ្មានអាជ្ញាកណ្តាលទេ វាមិនមានបាល់ទាត់ទេ។ ការការពារមន្ត្រីក្នុងទីលានប្រកួត វានឹងធានាថាពួកគេត្រូវបានគោរព ដែលជាជាមូលដ្ឋានគ្រឹះសម្រាប់ការប្រកួត។ការអនុវត្តវិធានការគឺមាន តែប្រធានក្រុមទេដែលជាមនុស្សសំខាន់ក្នុងការរក្សាស្មារតីកីឡាបាល់ទាត់ និងការពារអ្នកដែលគោរពច្បាប់របស់ខ្លួន។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានបន្ថែមថាពួកគេនឹងបន្តតាមដានផលប៉ះពាល់នៃច្បាប់ ដែលអនុញ្ញាតិអោយតែប្រធានក្រុមបែបនេះ។ ប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលរបស់ FIFA លោក Pierluigi Collina បាននិយាយថា នេះគឺជាជំហានដ៏សំខាន់មួយដោយផ្អែកលើគំនិតដ៏ទូលំទូលាយនៃការពង្រឹងភាពយុត្តិធម៌ និងការគោរពបន្ថែមទៀតនៅក្នុងកីឡាបាល់ទាត់ ខណៈពេលដែលការបើកផ្លូវនៃការសន្ទនារវាងអាជ្ញាកណ្តាល និងក្រុម៕