តើក្រុមជម្រើសជាតិបាល់ទាត់ប្រទេសណាឈ្នះមេដាយមាសកីឡាអូឡាំពិកច្រើនជាងគេ?

Jul 25, 2024 - 15:29
 29
ចែករំលែកទៅកាន់

យោងតាមកំណត់ត្រារបស់ FIFA.COM បានឱ្យដឹងថា ប្រទេសដែលធ្លាប់ឈ្នះមេដាយមាសកីឡាអូឡាំពិករដូវក្តៅច្រើនជាងគេគឺក្រុមជម្រើសជាតិហុងគ្រី។ ទោះជាយ៉ាងណាក្តីប្រសិនបើគិតចំនួនមេដាយសរុបប្រទេសនេះឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីប្រទេសប្រេស៊ីលដែលមានមេដាយសរុប៧ មាស២ ប្រាក់៣និងសំរឹទ្ធិ២។ ប្រេស៊ីលជាម្ចាស់មេដាយមាសឆ្នាំ​២០២០បន្ទាប់ពីយកឈ្នះអេស្ប៉ាញ ២-១។

ប្រទេសអង់គ្លេសក៏ទទួលបានមេដាយមាស៣ដងដែរតែមិនធ្លាប់បានមេដាយប្រាក់ឬក៏សំរឹទ្ធិទេដែលធ្វើអោយមេដាយសរុបមានតែ៣ឈរចំណាត់លេខ៨ក្នុងតារាង។ ហុងគ្រីទទួលបានមេដាយមាសចំនួន៣ដងគឺនៅឆ្នាំ ១៩៥២ ឈ្នះយូហ្គោស្លាវី២-០ នៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ឈ្នះឆេកូស្លូវ៉ាគី(ឆែក) ២-១ នៅទីក្រុង Tokyo ឆ្នាំ១៩៦៤និងឈ្នះប៊ុលហ្គារី ៤-១ នៅទីក្រុង Mexico ប្រទេសម៉ិកស៊ិក ឆ្នាំ ១៩៦៨។ បន្ថែមពីនេះទៀតប្រទេសនេះក៏ធ្លាប់ឈ្នះ មេដាយម្តងឆ្នាំ១៩៧២ និងសំរឹទ្ធិម្តងក្នុងឆ្នាំ ១៩៦០។ ប្រទេសអាហ្សង់ទីធ្លាប់ឈ្នះមេដាយមាស២និងប្រាក់២សរុប ៤តាមពីក្រោយសហភាពសូវៀតនិងយូហ្គោស្លាវីដែលមានមេដាយសរុប៥ដូចគ្នា។ សហភាពសូវៀតឈ្នះមេដាយមាស២និងប្រាក់៣ខណៈយូហ្គោស្លាវីមាស១ ប្រាក់៣និងសំរឹទ្ធិ១៕