Messi ជាកីឡាករល្អបំផុតប្រចាំសតវត្សរ៍ទី ២១

Jul 26, 2024 - 14:29
 18
ចែករំលែកទៅកាន់

 យោងតាមការស្ទង់មតិរបស់ទូរទស្សន៍កីឡា ESPN ទៅលើមនុស្សរាប់ពាន់នាក់ ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថាខ្សែប្រយុទ្ធ Lionel Messi នៅតែជាកីឡាករល្អបំផុតប្រចាំសតវត្សរ៍ទី ២១ ខណៈ Cristiano Ronaldo ឈរនៅចំណាត់ថ្នាក់លេខ២។

ការស្ទង់មតិនេះផ្តោតទៅលើ២ចំណុចសំខាន់ គឺការឈ្នះពានអន្តរជាតិ និងបុគ្គលិកលក្ខណៈសម្បត្តិរបស់កីឡាករ។ អតីតខ្សែប្រយុទ្ធក្រុម Arsenal និង Barcelona កីឡាករ Thierry Henry ទទួលបានចំណាត់ថ្នាក់លេខ៣ តាមពីក្រោយដោយមិត្តរួមក្រុមសញ្ជាតិបារាំង Zinedine Zidane និងខ្សែប្រយុទ្ធក្រូអាស៊ី  Luka Modric របស់ក្លឹប Real Madrid

ខ្សែប្រយុទ្ធអាហ្សង់ទីន បានបំពេញក្តីស្រមៃរបស់ខ្លួនដោយឈ្នះពានធំៗ១៤ប្រភេទផ្សេងៗគ្នាសរុប៤៥ មានដូចជាពានរង្វាន់បាល់ទាត់ពិភពលោក ពានរង្វាន់ក្លឹប World Cup ពានរង្វាន់Copa America ពានរង្វាន់ Champions League  ពានរង្វាន់អេស្ប៉ាញ La Liga និងសូម្បីតែពានរង្វាន់ Leagues Cupនៅអាមេរិកជាដើម  ក៏គាត់ធ្លាប់ឈ្នះវាដែរ។ ម្ចាសពានរង្វាន់បាល់ទាត់ World Cup ២០២២ និង Copa America ២០២៤ ធ្លាប់បំបែកកំណត់ត្រាគ្រាប់បាល់បញ្ចូលទីអោយក្លឹប Barcelona ៦៧២គ្រាប់និងក្រុមជម្រើសជាតិ ១០៩គ្រាប់ផងដែរ៕