ប្រធានក្លឹប Barca បង្ហាញឈ្មោះកីឡាករសំខាន់២រូបត្រូវទិញ
ប្រធានក្លឹប Barcelona លោក Joan Laporta បានបញ្ជាក់ថាក្លឹបអាចចុះហត្ថលេខាទិញកីឡាករឆ្នើមពីររូបគឺ Dani Olmo និង Nico Williams នៅរដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់Tribuna។
Laporta បាននិយាយថាថ្ងៃនេះ Barca អាចដោះស្រាយជាមួយនឹងការចុះហត្ថលេខាទិញយកកីឡាករទាំងពីរនេះ។ លោកបានបន្តថាស្ថានភាពសេដ្ឋកិច្ចរបស់យើងគឺល្អប្រសើរជាងមុន យើងកំពុងតែវិលទៅរកភាពប្រក្រតីវិញ។
យោងតាមតម្លៃទីផ្សារទិញដូរកីឡាករបានអោយដឹងថាតារាឆ្នើមរបស់ក្រុមជម្រើសជាតិអេស្ប៉ាញទាំងពីរនេះមានតម្លៃជាង១០០លានដុល្លារ។ កីឡាករ Nico Williams ខ្សែបម្រើស្លាបរបស់ក្លឹបBilbao មានតម្លៃជាង ៧០លានដុល្លារ។
Williams និង Olmo បានទាក់ទាញភ្នែករបស់លីគបាល់ទាត់អឺរ៉ុបផ្សេងទៀតជាមួយនឹងទម្រង់លេងដ៏ដ៏អស្ចារ្យរបស់ពួកគេនៅ Euro ២០២៤៕