ហេតុអ្វីបានជា Mbappe ទិញក្លឹបបាល់ទាត់ដែលគាត់មិនធ្លាប់លេងពីមុន?

Jul 30, 2024 - 11:14
 121
ចែករំលែកទៅកាន់

Kylian Mbappe បានក្លាយជាម្ចាស់ភាគហ៊ុនដ៏ច្រើនរបស់ក្លឹបបាល់ទាត់បារាំង Caen ដែលបច្ចុប្បន្នលេងនៅ Ligue 2។ តាមពិតទៅកីឡាករ​វ័យ២៥ ឆ្នាំ​រូប​នេះ​មិន​ធ្លាប់លេងឬជាផ្នែកណាមួយរបស់ក្លឹប Caen ក្នុង​អាជីព​របស់​គាត់​ពីមុនមកនោះ​ទេ។

ពាក់ព័ន្ធនឹងតម្លៃគេមិនបានបង្ហើបអោយដឹងច្បាស់ទេ ប៉ុន្តែកាសែតបារាំង Le Parisien បានរាយការណ៍ថា Mbappe នឹងចំណាយតិចជាង២២លានដុល្លារដើម្បីទិញភាគហ៊ុនភាគច្រើនរបស់ក្លឹបCaen ។ ខណៈលោក Pierre-Antin Capton នឹងកាន់កាប់ភាគហ៊ុនដែលនៅសល់ដែលមានតម្លៃជាង៥លានដុល្លារ។ ចុះហេតុ​អ្វី​បាន​ជាគាត់ទិញ​? តើ Kylian នឹងសងបំណុល ហើយប្រែក្លាយ Caen ទៅជាក្លឹបបារាំងដ៏ល្អបំផុតមួយឬ?។ ជុំវិញនឹងបញ្ហានេះ អ្នក​ខ្លះ​បានលើកឡើង​ថា​នេះ​ជា​កាយវិការ​ដ៏​សប្បុរស​របស់​គាត់​ដែលមានពេលមួយនោះ​គាត់ស្ទើរតែបានចូលរួមជាមួយក្លឹបនេះទៅហើយ។

ជាការពិតណាស់កាលពីឆ្នាំ២០១២  Kylian មានកិច្ចព្រមព្រៀងផ្ទាល់មាត់(គ្មានលាយល័ក្ខអក្សរ)ដើម្បីចុះហត្ថលេខាលេងឱ្យ Caen ប៉ុន្តែក្លឹបនេះត្រូវបានគេកាត់ចោលទៅលីគក្រោម ហើយមិនអាចមានលទ្ធភាពទិញ Kylian បានទៀតទេ។ នេះគឺជាការវាយប្រហារដ៏ធំមួយសម្រាប់ភាគីទាំងពីរ ខណៈដែលពួកគេទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំ។ ជាលទ្ធផល Mbappe បានចូលរួមជាមួយ Monaco ជំនួសវិញ ដែលនៅទីនោះគាត់បានប្រែក្លាយអាជីពបាល់ទាត់របស់គាត់ទុកដ៏ល្អបំផុតក្លាយជាកីឡាករឆ្នើមរបស់ពិភពលោក?