Mbappe បាត់បង់សិទ្ធិប្រើប្រាស់រថយន្តនៅ Real Madrid

Jul 31, 2024 - 16:38
Aug 1, 2024 - 09:38
 159
ចែករំលែកទៅកាន់

បន្ទាប់ពីផ្ទេរជាផ្លូវការនៅរួមរស់ជាមួយក្លឹបស្តេច-Real Madrid កីឡាករបារាំង Mbappe ទទួលបានកាដូដ៏ធំមួយពីក្លឹបគឺរថយន្តម៉ាក BMW i7 M70 ម៉ូដែលដូចគ្នាទៅនឹងរថយន្តរបស់ប្រធានក្លឹបគឺលោក Flrentino Perez

រថយន្តប្រណីតនេះមានតម្លៃប្រហែលជាង១៦ម៉ឺនដុល្លារដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន AUDI មកក្លឹប Real Madrid។ ទោះជាយ៉ាងណាក្តី Mbappe មិនមានសិទ្ធិអំណាចប្រើប្រាស់រថយន្តនេះតាមតម្រូវការដែលខ្លួនចង់នោះទេ ផ្ទុយទៅវិញគឺត្រូវធ្វើតាមច្បាប់របស់ក្លឹប។

យោងតាមរបាយការណ៍របស់ Sportbible បានអោយដឹងថា ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវប្រើប្រាស់រថយន្តនេះសម្រាប់តែការធ្វើដំណើរទៅកាន់កន្លែងហ្វឹកហាត់របស់ក្លឹបនៅទីក្រុង Valdebebas ការប្រកួត និងព្រឹត្តិការណ៍ផ្សេងៗដែលទាក់ទងនឹងក្លឹបតែប៉ុណ្ណោះ។ លើសពីនេះទៀត កីឡាករវ័យ២៥ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យបើកបររថយន្តម៉ាក BMW ផ្សេងទៀតសម្រាប់សកម្មភាពក្លឹប។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអតីតតារាឆ្នើមរបស់ PSG ឬកីឡាករណាម្នាក់មកដល់កន្លែងរបស់ Real Madrid ក្នុងរថយន្តដែលមិនមែនជា BMW ឬរថយន្តដែលពាក់ព័ន្ធនោះ ពួកគេនឹងប្រឈមមុខនឹងការផាកពិន័យយ៉ាងច្រើនពីក្លឹប៕