អង្គរក្ស ៖ ខ្ញុំជាផ្នែកមួយ នៃគ្រួសាររបស់ Messi

Aug 3, 2024 - 09:36
 12
ចែករំលែកទៅកាន់

បន្ទាប់ពីបានបម្រើការងារជាអង្គរក្សរបស់កីឡាករខ្សែប្រយុទ្ធ Lione Messi លោកYassine Cheuko បាននិយាយបើកចំហអំពីទំនាក់ទំនងដ៏ជ្រាលជ្រៅនិងអារម្មណ៍កក់ក្តៅ ប្រាប់សាធារណជនថា ខ្ញុំគឺជាផ្នែកមួយនៃគ្រួសាររបស់គាត់។នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Goal.comCheuko អតីតទាហានឆ្មាំសមុទ្រសហរដ្ឋអាមេរិកត្រូវបានសហម្ចាស់ក្លឹប Inter Miami និងជានិមិត្តរូបបាល់ទាត់អង់គ្លេស David Beckham ជ្រើសរើសឱ្យធ្វើជាអង្គរក្សរបស់ Messi បន្ទាប់ពីគាត់បានផ្លាស់ទៅលេងនៅលីគបាល់ទាត់អាមេរិក Major League Soccer

លោកបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈដែលលោកត្រូវបានគេប្រទះឃើញជាស្រមោលអន្ទោលតាមប្រាណរបស់ Messi ដើម្បីការពារម្ចាស់ពានរង្វាន់ Ballon d'Or ប្រាំបីសម័យឱ្យមានសុវត្ថិភាពពីការគំរាមកំហែងណាមួយ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោក Cheuko បាននិយាយថា៖ Messi មិនចាត់ទុកខ្ញុំត្រឹមជាអង្គរក្សរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តផងដែរ។ យើងនិយាយគ្នា យើងសើច និងស្គាល់ចរិកគ្នាច្បាស់លាស់។ គាត់តែងតែអញ្ជើញខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ និងយកចិត្តទុកដាក់ ខ្ញុំបានយ៉ាងល្អ។ "នៅពេលដែលគាត់បានឈ្នះ Ballon d'Or យើងនៅលើយន្តហោះ ហើយគាត់បានប្រាប់ខ្ញុំថា 'Yassine, កាន់ Ballon d'Or នៅក្នុងដៃរបស់អ្នក!' ខ្ញុំបានប្រាប់គាត់ថា 'Okay...' ដំបូងខ្ញុំគិតថាគាត់ចង់អោយខ្ញុំយកវាទៅកន្លែងផ្សេង ហើយបន្ទាប់មកនៅពេលដែលខ្ញុំយកវាទៅ គាត់បាននិយាយទៅកាន់កូនប្រុស និងប្រពន្ធរបស់គាត់ថា៖ 'អ្នកឈ្នះ Ballon d'Or ល្អបំផុត។ អង្គរក្សគឺយ៉ាសស៊ីន៕