អារ៉ាប៊ីសាអូឌីតសង់ពហុកីឡដ្ឋានលើអាកាស

Aug 3, 2024 - 09:44
 33
ចែករំលែកទៅកាន់

ប្រទេសអារ៉ាប៊ីសាអូឌីតបានដាក់ផែនការសាងសង់កីឡដ្ឋានថ្មីចំនួន១១ដែលក្នុងនោះមានពហុកីឡដ្ឋានមួយពិសេសត្រូវសាងសង់កម្ពស់ពីដី៣៥០ម៉ែត្រដែលជាផ្នែកមួយនៃការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤។នេះបើយោងតាមការចេញផ្សាយរបស់ BBC កាលពីថ្ងៃសុក្រទី២ ខែសីហា ឆ្នាំ២០២៤។ កីឡដ្ឋានដែលបានស្នើឡើងអាចផ្ទុកមនុស្សបាន ៤៦០០០ នាក់មានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម ក្នុងទីក្រុង Neom ភាគពាយព្យនៃប្រទេសដែលជាទីក្រុងមួយមិនទាន់បានសាងសង់នៅឡើយ។ យើងអាចឡើងទៅដល់ពហុកីឡដ្ឋាននេះតាមរយៈជណ្តើរយន្តល្បឿនលឿនបំផុត និងយានជិះរថយន្តដែលគ្មានអ្នកបើកបរប៉ុណ្ណោះ។

ទាំងគម្រោងសាងសង់ទីក្រុងនិងពហុកីឡដ្ឋានថ្មី នឹងត្រូវបញ្ចប់ត្រឹមឆ្នាំ២០៣០មុនការប្រកួត៤ឆ្នាំ។ជុំវិញនឹងការចំនាយសរុបរួមទាំងកែលម្អរហេដ្ឋារចនាសម្ព័ន្ធថ្មី គេមិនទាន់ដឹងនៅឡើយទេក៏ប៉ុន្តែអាចចំណាយច្រើនជាងប្រទេសកាតា។ ម្ចាស់ផ្ទះបាល់ទាត់ពិភពលោក២០២២កាតាចំណាយអស់ ២២០ពាន់លានដុល្លារសម្រាប់កែលម្អរហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ការដេញថ្លៃធ្វើម្ចាស់ផ្ទះរបស់អារ៉ាប៊ីសាអូឌីតមិនមានការប្រកួតប្រជែងទេ ហើយប្រទេសនេះមានរយៈពេលរហូតដល់ថ្ងៃផុតកំណត់ខែតុលាដើម្បីដាក់ផែនការរបស់ខ្លួន។ម្ចាស់ផ្ទះនឹងត្រូវបញ្ជាក់ដោយសមាជ FIFA នៅថ្ងៃទី ១១ ខែធ្នូ។

ក្នុងចំណោមកីឡដ្ឋានថ្មីចំនួន១១មាន៨នឹងស្ថិតនៅក្នុងរដ្ឋធានី Riyadh រួមទាំងកីឡដ្ឋាន King Salman International Stadium ដែលអាចផ្ទុកទស្សនិកជន៩២៧៦០នាក់ ដែលនឹងរៀបចំការប្រកួតបើកឆាក និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ទីក្រុង Jeddah, Al Khobar និង Abha ក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតផងដែរ។ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤នឹងក្លាយព្រឹត្តិការណ៍លើកដំបូងដែលការប្រកួតពង្រីកដល់៤៨ក្រុមត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសតែមួយ