Real Madrid រៀបផែនការពិសេសឱ្យ Mbappe លើកពានរង្វាន់អឺរ៉ុបខែសីហា
លោក Antonio Pintus ប្រធានផ្នែកកាយសម្បទារបស់ក្លឹប Real Madrid បានរៀបចំផែនការពិសេសមួយដើម្បីជួយ Kylian Mbappe ឱ្យមានភាពរឹងមាំឡើងវិញ និងមានភាពមុតស្រួចភ្លាមៗនៅពេលដែលគាត់ទៅដល់សហរដ្ឋអាមេរិកនៅសប្តាហ៍ក្រោយ។ ផែនការនេះគឺដើម្បីធានាថា Mbappe មានកាយសម្បទាគ្រប់គ្រាន់ និងអាចចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup នៅថ្ងៃទី១៤ ខែសីហាទល់នឹង Atalanta នៅប្រទេសប៉ូឡូញ។
ប្រសិនបើ Real Madrid ឈ្នះការប្រកួតនេះ វានឹងក្លាយជាពានអឺរ៉ុបលើកដំបូងរបស់ Mbappe នៅកម្រិតក្លឹប ខណៈដែលគាត់មិនដែលឈ្នះពានបែបនេះទាល់តែសោះក្នុងអំឡុងពេលនៅជាមួយ PSG ។ Mbappe ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុម Real Madrid នៅសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំថ្ងៃជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិបារាំងដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euros កាលពីខែមុន។ Mbappe ប្រហែលជាមិនបានចូលលេងក្នុងការប្រកួត preseason(មុនបើករដូវកាល) ណាមួយជាមួយReal Madrid ប៉ុន្តែររំពឹងថានឹងថានឹងបានជាន់វាលស្មៅពេប៉ះទង្គិចជាមួយ Atalanta ជើងឯកយូរ៉ូប៉ាលីក៕