អាយុ១៦ឆ្នាំ  Yamal បំបែកឯតទគ្គកម្មពិភពលោកចំនួន២

Aug 5, 2024 - 16:24
 37
ចែករំលែកទៅកាន់

រយៈពេលត្រឹមតែមួយខែប៉ុណ្ណោះខ្សែបម្រើស្លាបរបស់ក្លឹប Barcelona កីឡាករ Lamine Yamal បានបំបែកឯតទគ្គកម្មពិភពលោក Guinness World Records Book ដ៏គួរឱ្យចាប់អារម្មណ៍ចំនួនពីរ។នេះបើយោងតាមការចេញផ្សាយរបស់Tribuna កាលពីថ្ងៃអាទិត្យទី ៤សីហា ២០២៤ ។ ស្ថិតក្នុងវ័យ១៦ឆ្នាំ Lamine Yamal បានបំបែកឯតទគ្គកម្មពិភពលោកធំៗចំនួន២៖ទីមួយគឺជាកីឡាករវ័យក្មេងបំផុតនិងទី២ជាអ្នកស៊ុតបញ្ចូលទីវ័យក្មេងបំផុតនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់យូរ៉ូ២០២៤នៅប្រទេសអាល្លឺម៉ង់។

ក្នុងអំឡុងពេលប្រកួតយូរ៉ូ២០២៤នៅប្រទេសអាល្លឺម៉ង់ ប្រកួតបើកឆាកដំបូងពេលអេស្ប៉ាញឈ្នះក្រូអាស៊ី កីឡាកររូបនេះមានអាយុត្រឹមតែ១៦ឆ្នាំ ៣៣៨ថ្ងៃនិងក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីវ័យក្មេងបំផុតគឺ១៦ឆ្នាំ៣៦២ថ្ងៃ នៅពេលក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះ បារាំង២-១។ជាមួយនឹងទេពកោសល្យដ៏ល្អឥតខ្ចោះបែបនេះគេរំពឹងថាកីឡាកររូបនេះនឹងទទួលបំបែកឯតទគ្គកម្មពិភពលោកជាច្រើនទផៀត៕