Toni Kroos ជាប់ជាកីឡាករឆ្នើមបំផុតរបស់អាល្លឺម៉ង់សម្រាប់ឆ្នាំ២០២៤

Aug 5, 2024 - 16:30
 12
ចែករំលែកទៅកាន់

យោងតាមគេហទំព័រ Yahoo.com ចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៤ខែ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា Toni Kroos ជាប់ឈ្មោះជាកីឡាករបាល់ទាត់ល្អបំផុតរបស់អាល្លឺម៉ង់សម្រាប់ឆ្នាំ២០២៤។ ការបោះឆ្នោតជ្រើសរើសកីឡាករនិងគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំ ធ្វើឡើងដោយសមាជិកសមាគមអ្នកកាសែតកីឡាអាល្លឺម៉ង់ចំនួន៧៥១នាក់ (VDS)

Toni Kroos បានជាប់ជាកីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់អាឡឺម៉ង់ជាមួយនឹងសំឡេងឆ្នោតគាំទ្រចំនួន២៨៥ដោយនាំមុខកីឡាករខ្សែបម្រើប្រយុទ្ធ  Florian Wirtz (២៤៦សំឡេង) និង Granit Xhaka (៦៦សំឡេង) របស់ក្លឹបLeverkusen ។ នៅក្នុងរដូវកាលនេះ Toni Kroos បានឈ្នះពាន Champions League និង La Liga ជាមួយ Real Madrid តែចាញ់អេស្ប៉ាញនៅក្នុងការប្រកួតយូរ៉ូ២០២៤វគ្គ ក្នុង១/៤ ផ្តាច់ព្រ័ត្រ។ ទន្ទឹមនឹងនេះដែរលោក Xabi Alonsoដែលដឹកនាំក្លឹបLevekusen មិនចាញ់មួយប្រកួតសោះ ក៏បានឈ្នះគ្រូបង្វឹកល្អបំផុតរបស់អាល្លឺម៉ង់សម្រាប់ឆ្នាំ ២០២៤ផងដែរ៕