Haaland ដាក់ទណ្ឌកម្មខ្លួនឯងប្រាំពីរម៉ោងលើយន្តហោះ

Aug 6, 2024 - 15:16
 40
ចែករំលែកទៅកាន់

Erling Haaland បានបង្ហោះវីដេអូនៅលើ Instagram អំពីរបៀបជិះយន្តហោះដ៏ចម្លែករបស់គេដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ការភ្ញាក់ផ្អើលក៏ដោយសារតែរូបគេជិះយន្តហោះដោយព្យាយាមនិន្នាការថ្មី មួយដែលភាសាអង់គ្លេសគេហៅថា Raw-dogging...Raw-dogging គឺជានិន្នាការថ្មីមួយដែលមនុស្សស៊ូទ្រាំនឹងការហោះហើររយៈពេលយូរដោយមិនបរិភោគ ផឹកទឹក ឬរីករាយជាមួយការកម្សាន្តណាមួយ ដូចជាស្តាប់តន្ត្រី ឬមើលភាពយន្តជាដើម។

វាជាបញ្ហាលំបាកគួរឱ្យភ្ញាក់ផ្អើលដែលតម្រូវឱ្យ​រូបគេមានការដាក់វិន័យពិតប្រាកដនិងភាពរឹងមាំផ្លូវចិត្ត។ Haaland បាន​បង្ហោះ​វីដេអូ​ដែល​ខ្លួន​សម្លឹង​មើល​មុខ​ត្រង់​កន្លែង​អង្គុយ ហើយ​បាន​សរសេរ​រៀបរាប់​ថា ទើប​តែ​ហោះ​បាន ៧ ម៉ោង គ្មាន​ទូរសព្ទ មិន​គេង មិន​ទឹក គ្មាន​ម្ហូប​អាហារ គ្រាន់​តែ​សម្លឹងមើលទៅផែនទី​មួយ​ប៉ុណ្ណោះ។

Manchester City បានបញ្ចប់ការប្រកួតមុនបើករដូវកាលរបស់ពួកគេនៅសហរដ្ឋអាមេរិកដោយយកឈ្នះ Chelsea -២។ វាជារាត្រីដ៏ល្អមួយសម្រាប់ Erling Haaland ខណៈដែលខ្សែប្រយុទ្ធន័រវេសបានស៊ុតបញ្ចូលទីបានមួយគ្រាប់នៅនាទី៥៦។ Haaland គឺជាតារាមួយរូបក្នុងចំណោមតារាមួយចំនួនដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ខណៈដែលគាត់មិនបានចូលរួមក្នុង Euro ២០២៤ ដោយសារតែការខកខានរបស់ន័រវេសក្នុងវគ្គជម្រុះ។ ក្រុម​បាន​វិល​ត្រឡប់​មក វិញ​ភ្លាម​ៗ​បន្ទាប់​ពី​ការ​ប្រកួត​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ពាន​រង្វាន់​ Community Shield ទល់​នឹង Manchester United នៅ​ថ្ងៃ​សៅរ៍​ទី ១០ ខែ​សីហា៕