ប្រធានាធិបតីអាហ្សង់ទីនថ្កោលទោសអ្នកបំផ្លាញវិមាន Messi
បន្ទាប់ពីវីឡារបស់ Messi នៅកោះកម្សាន្ត Ibizaប្រទេសអេស្ប៉ាញ ត្រូវបានបំផ្លាញដោយក្រុមអ្នកតវ៉ាអាកាសធាតុកាលពីដើមសប្តាហ៍នេះប្រធានាធិបតីអាហ្សងទីនលោក javier Milei បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងទៅលើក្រុមជ្រុលនិយមទាំងនោះ។នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Goal.com។ ពួកគេក៏បានថតរូបជាមួយបដានៅអាងហែលទឹក និងទីលានបាល់ទាត់ ដែលកំពូលតារា និងក្រុមគ្រួសាររបស់គាត់សម្រាកពេលសម្រាកនៅលើកោះ។ក្រុមជ្រុលនិយមដែលកាលពីឆ្នាំមុនបានបំផ្លិចបំផ្លាញទីស្នាក់ការរបស់គណបក្សនយោបាយ និងធនាគារឈានមុខគេរបស់ប្រទេសអេស្ប៉ាញ ហើយក៏បានកំណត់គោលដៅក្លឹបរាត្រី Ibiza Pacha បានអួតតាមអ៊ីនធឺណិតអំពីការខូចខាតដែលខ្លួនបានធ្វើចំពោះទ្រព្យសម្បត្តិនៅ Cala Tarida ភាគខាងលិចនៃកោះ Ibiza ។
លោក Milei បានសរសេរនៅលើបណ្តាញ X ថា នៅក្នុងប្រទេសអេស្ប៉ាញ ពួកកុម្មុយនិស្តដែលចង់ សម្លាប់អ្នកមាន និងលុបបំបាត់ប៉ូលីស ដើម្បីបញ្ចប់ការប្រែប្រួលអាកាសធាតុ បានបំផ្លាញផ្ទះមួយខ្នង ដែលជាកម្មសិទ្ធិរបស់ Lionel Messi និងគ្រួសាររបស់គាត់។ ជាមួយនឹងទង្វើអសីលធម៌បែបនេះ ខ្ញុំស្នើសុំឱ្យរដ្ឋាភិបាលអេស្ប៉ាញរបស់លោក Pedro Sanchez ធានាសុវត្ថិភាពរបស់ពលរដ្ឋអាហ្សង់ទីនដែលរស់នៅក្នុងព្រះរាជាណាចក្រអេស្ប៉ាញ។
លោកបានបន្តថា លទ្ធិកុម្មុយនិស្តគឺជាមនោគមវិជ្ជាមួយដែលជំរុញដោយការច្រណែន ការស្អប់ និងការអាក់អន់ចិត្តប្រឆាំងអ្នកជោគជ័យ៕