តារាម៉ូដែលហុងគ្រីសុំ Neymar ធ្វើតេស្ត DNA

Aug 12, 2024 - 13:58
 84
ចែករំលែកទៅកាន់

អតីតតារាម៉ូដែលហុងគ្រីម្នាក់បានអះអាងថា Neymar គឺជាឪពុកកូនស្រីរបស់ខ្លួនដែលមានឈ្មោះថា Jazmin Zoe អាយុ១០ នាងបានស្នើសុំឱ្យNeymaធ្វើតេស្ដ DNA ដើម្បីបញ្ជាក់ថាតើគាត់ជាឪពុករបស់ក្មេងស្រីនេះឬអត់។ នេះ​បើយោងតាមការចេញផ្សាយរបស់ m.allfootballapp.com

អតីតតារាបង្ហាញម៉ូដរូបនេះអះអាងថា នាងមានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់ទាត់កាលពីខែមេសា ឆ្នាំ២០១៣នៅទីក្រុង Santa Cruz de La Sierra នៅប្រទេសបូលីវី ។ របាយការណ៍បន្ថែមថា Gaspar ឥឡូវនេះបានយករឿងនេះទៅតុលាការក្នុងការប៉ុនប៉ងដើម្បីបង្ហាញថា Neymar គឺជាឪពុករបស់ក្មេងស្រីខណៈកីឡាករបស់ក្លឹប Al-Hilal ក៏បានផ្តល់គំរូហ្សែនរួចហើយនៅក្នុង Belo Horizonte ។ កូនស្រីរបស់ Gaspar គ្រោងនឹងបញ្ជូនគំរូហ្សែនពីប្រទេសហុងគ្រី ទៅប្រទេសប្រេស៊ីលផងដែរ។ ប្រសិនបើ Neymar ត្រូវបានបញ្ជាក់ថាជាឪពុករបស់ក្មេងស្រីនោះមែន នាង Gaspar ស្នើសុំអ្នកម្ចាស់ពានរង្វាន់ Champions League រូបនេះផ្លល់ទឹកប្រាក់ប្រចាំខែចំនួនជាង៣០០០០ដុល្លារឱ្យនាងក៏ដូចជាការទូទាត់សំណងសម្រាប់ជីវិត១០ឆ្នាំរបស់កូនស្រីនាងដែរ។

ព័ត៌មាននេះបានផ្ទុះឡើងបន្ទាប់ពីថ្មីៗនេះ Neymar បានស្វាគមន៍កូនស្រីម្នាក់ទៀតឈ្មោះ Mavie ជាមួយអតីតមិត្តស្រីនាង Bruna Biancardi កាលពីខែតុលា។ទោះយ៉ាងណាក្តីបន្ទាប់ កំណើតរបស់ Mavie គាត់ក៏បានចែកផ្លូវគ្នា។ Neymar គឺជាឪពុកដែលមានកូនបីនាក់រួចទៅហើយ។ ក្នុងឆ្នាំ២០១១គាត់និងអតីតដៃគូរបស់គាត់ Carolina Dantas បានស្វាគមន៍កូនប្រុសម្នាក់ឈ្មោះ Davi Lucca ដែលឥឡូវនេះមានអាយុ១២ ឆ្នាំ។ Neymar ក៏មានកូនស្រីម្នាក់ទៀតឈ្មោះ Helena ដែលទើបកើតកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ជាមួយតារាម៉ូដែលប្រេស៊ីល Amanda Kimberly៕