Vinicius Jr ពិចារណាប្រាក់ឈ្នួលជិត៤០០លានដុល្លារពីក្លឹបអារ៉ាប៊ីសាអូឌីត

Aug 13, 2024 - 14:22
 0
ចែករំលែកទៅកាន់

យោងតាមសារព័ត៌មានកីឡា ESPN ចេញផ្សាយកាលពីថ្ងៃអង្គារទី​១៣សីហា ២០២៤ បានឱ្យដឹងថា ក្លឹបបាល់ទាត់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត១ ដែលមិនទាន់ត្រូវបានគេប្រាប់ឈ្មោះនៅឡើយ កំពុងចរចារទិញកីឡាករ Vinicius Jr ពីក្លឹបReal Madrid

ប្រភពដដែលនោះបាននិយាយថាមានការពិភាក្សារវាងម្ចាស់មូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) និង Real Madrid អំពីការផ្លាស់ប្តូរនេះ ទោះបីជាក្លឹបយក្ស LaLiga មិនចង់ឱ្យតារាប្រេស៊ីលរូបនេះចាកចេញក៏ដោយ។ PIF កាន់កាប់៧៥% នៃមូលធនរបស់ក្លឹបសំខាន់ៗចំនួនបួននៅក្នុងប្រទេសគឺ Al Ahli, Al Ittihad, Al Hilal និង Al Nassr ។ ការចង់បានកីឡាករសញ្ជាតិប្រេស៊ីល ក៏ជាគម្រោងរបស់អារ៉ាប៊ីសាអូឌីតដើម្បីយកកីឡាករ Vinícius ធ្វើជាឯកអគ្គរដ្ឋទូតសុឆន្ទៈសម្រាប់ការដេញថ្លៃប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣៤។

ជុំវិញទៅនឹងតម្លៃ ក្លឹបអារ៉ាប៊ីសាអូឌីតបានទៅជួបតំណាងកីឡាករអន្តរជាតិប្រេស៊ីល ហើយបានពិភាក្សាអំពីប្រាក់ខែប្រចាំឆ្នាំរហូតដល់ជាង៣៨៤លានដុល្លារស្មើនឹងជាង៣២លានដុល្លារក្នុងមួយខែ។ Real Madrid រំពឹងថានឹងទទួលបានលក្ខខណ្ឌទិញផ្តាច់ Vinícius ក្នុងតម្លៃ១ពាន់លានដុល្លារខណៈកិច្ចសន្យារបស់ខ្សែប្រយុទ្ធនៅមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ ២០២៧។

Vinícius ស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ Madrid ក្នុងឆ្នាំ២០២៣-២៤ហើយបានក្លាយជាកីឡាករសំខាន់សម្រាប់ក្លឹបចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ ២០១៨ដោយបានស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រ Champions League ចំនួនពីរលើក។Vinícius វ័យ២៤ ឆ្នាំបានជួយឱ្យ Madrid ឈ្នះពាន Champions League និង LaLiga ពីរដងកាលពីរដូវកាលមុន ហើយជាបេក្ខភាពនាំមុខគេក្នុងការឈ្នះ Ballon d'Or នៅឆ្នាំនេះផងដែរ៕