Supercomputer៖ Man Utd បើករដូវកាលល្អ ខណៈ Arsenal អាក្រក់បំផុត 

Aug 13, 2024 - 15:04
 38
ចែករំលែកទៅកាន់

យោងតាម Supercomputer បានធ្វើការទស្សន៍ទាយថា ក្លឹបបិសាចក្រហម Manchester United នឹងចាប់ផ្តើមយុទ្ធនាការរដូវកាលថ្មីជាមួយនឹងជ័យជម្នះទៅលើក្លឹប Fulham នៅរាត្រីថ្ងៃសុក្រនេះ។ ការព្យាករណ៍បានផ្អែកលើកំណត់ត្រាប្រកួតមុនៗរបស់ពួកគេនៅក្នុងការប្រកួតថ្ងៃបើករដូវកាលដំបូង។កំណត់ត្រា៣២ប្រកួតបើកឆាកដំបូងរបស់ United គឺឈ្នះ ២១ប្រកួតជាមួយនឹងមធ្យមភាគពិន្ទុ២,១៦ក្នុងមួយប្រកួត (PPG)។ ពួកគេចាញ់តែប្រាំដងប៉ុណ្ណោះនិងស្មើចំនួនប្រាំមួយដងនៃការប្រកួតបើកឆាកដំបូង។

Chelsea តាមពីក្រោយយ៉ាងប្រកៀកជាមួយនឹងមធ្យមភាគពិន្ទុ២,១៣។បើកឆាក៣២ ឈ្នះ២០ ស្មើ៨និងចាញ់៤ ។ ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាដ៏ល្អនេះអាចនឹងពិបាក ពេលប៉ះម្ចាស់ជើងឯក Manchester City នៅកីឡដ្ឋាន Stamford Bridge នៅថ្ងៃអាទិត្យ។

អតីតជើងឯក Liverpool មានកំណត់ត្រាពិន្ទុPPG១,៩១ ដោយផ្អែកលើការឈ្នះ១៧ ដង ស្មើ១០ ដង និងចាញ់៥ដងនាំមុខ ក្លឹប Manchester City មានកំណត់ត្រាមធ្យមភាគពិន្ទុ ១,៨៥ ។ក្លឹប Liverpool ត្រូវប៉ះជាមួយ Ipswich ដែលជាក្លឹបមួយចាញ់តែម្តងនៅថ្ងៃបើកឆាកដំបូងនៅក្នុងក្របខ័ណ្ឌPremier League ។ ចំណែកឯក្លឹបArsenal ដែលត្រូវបានគេផ្តល់អាទិភាពខ្ពស់ថាជាគូប្រជែងជើងឯករដូវកាលនេះទទួលបានពិន្ទុអន់បំផុតទីពីរបន្ទាប់ពី Manchester City ក្នុងចំណោមក្រុមធំៗទាំងប្រាំមួយ ជាមួយនឹងមធ្យមភាគពិន្ទុ ក្នុងមួយប្រកួត១,៨១ តែប្រសើរជាងគូប្រជែងថ្ងៃសៅរ៍ Wolves របស់ពួកគេបន្តិច ដែលមាន PPG  ១,៥៦៕