តើក្លឹបណាមានអ្នកតាមដានក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងគេ?

Aug 14, 2024 - 14:35
 18
ចែករំលែកទៅកាន់

យោងតាមក្រុមហ៊ុនសង្កេតបាល់ទាត់ CIES Football Observatory ចេញផ្សាយកាលពីពេលថ្មីៗនេះបានអោយដឹងថា ក្នុងចំណោមក្លឹបបាល់ទាត់ល្បីៗចំនួន១០០នៅលើពិភពលោកមានតែក្លឹប Real Madrid មួយប៉ុណ្ណោះដែលមានអ្នកតាមដានច្រើនជាងគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំង៤គឺ Facebook, X(ទ្វីតធើ), Instagram និង TikTok ។

នៅក្នុងឆ្នាំ២០២៤ ម្ចាស់ជើងឯក UEFA Champions League  Real Madrid មានអ្នកតាមដាន (followers ) ៤១១ លាននាក់ នាំមុខគូប្រជែង Barcelona ដែលមានអ្នកគាំទ្រ៣៦១លាននាក់ ខណៈក្លឹបមកពី Premier League បិសាចក្រហម Manchester United ឈរចំណាត់ថ្នាក់លេខ៣ទទួលបានអ្នកគាំទ្រ ២១៦ លាននាក់។

ជាការកត់សម្គាល់ក្លឹប Real Madrid មានចំនួនអ្នកតាមដានកើនឡើងខ្ពស់រហូតដល់ជាង៤៨លាននាក់,ក្លឹប Inter Miami ដែលមានវត្តិមានតារាឆ្នើមMessi កើនឡើង៣១លាននាក់, Manchester City  កើនឡើង២៧ លាននាក់) និងក្លឹប Al-Nassr របស់ Ronaldo កើនឡើង ២២ លាននាក់ ។ ជាបន្តបន្ទាប់ក្លឹបបាល់ទាត់បារាំងមានអ្នកតាមដា ១៨៤លាននាក់ធ្លាក់ចុះជាងជិត៣លាននាក់បើធៀបទៅនឹងឆ្នាំមុន។ក្លឹបManchester City មានអ្នកតាមដាន១៥៨លាននាក់កើនឡើងជាង ២៧លាននាក់នាំមុខក្លឹបLiverpool និងChelsea ដែលមានអ្នកតាមដានជាង១៤៤លាននិង ១៤១លាននាក់៕