ឱពុករបស់ Yamal ត្រូវបានជនល្មើលចា-ក់នៅឯចំណតរថយន្តមួយក្នុងទីក្រុង Mataro ភាគឦសាននៃប្រទេសអេស្ប៉ាញ
យោងតាមការចុះផ្សាររបស់សារព័ត៌មាន Reuter នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថាលោក Mounir Nasraoui ដែលជាឱពុករបស់ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ និង FC Barcelona កីទ្បាករ Lamine Yamal ត្រូវបានជនមិនស្គាល់មុខលួចាក់សម្លាប់ កាលពីថ្ងៃពុធទី១៤ ខែសីហា នៅឯចំណតរថយន្តមួយក្នុងទីក្រុង Mataro ភាគឦសាននៃប្រទេសអេស្ប៉ាញ។
ប្រភពដដែលមិនអាចបញ្ជាក់ដោយឯករាជ្យនូវរបាយការណ៍នេះទេ។ កម្លាំងប៉ូលិស Mossos d'Esquadra ក្នុងតំបន់ និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលក្នុងតំបន់ Mataro មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។
យោងតាមរបាយការណ៍របស់ La Vanguardia Nasraoui ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Can Ruti ក្នុងទីក្រុង Badalona ក្បែរនោះ ហើយការធ្វើរោគវិនិច្ឆ័យរបស់ឱពុករបស់កីទ្បាករ Lamine Yamal គឺបញ្ជាក់ថា "ធ្ងន់ធ្ងរ"។ ប៉ូលិសក្នុងតំបន់នោះបានរកឃើញសាក្សីជាច្រើននាក់ នៃឧបទ្ទវហេតុ។ ទោះបីជាយ៉ាងណា របាយការណ៍ចុងក្រោយរបស់គេហទំព័រកីឡា Relevo ដែលដកស្រង់ប្រភពផ្លូវការ បានអះអាងថា៖ លោក Mounir Nasraoui បានចាកចេញពីមន្ទីរពេទ្យ និងត្រលប់ទៅផ្ទះរបស់គាត់វិញហើយ៕
ប្រភព៖ Reutrer