គ្រូបិសាចក្រហមថាក្រុមរបស់លោកអាចឈ្នះពាន EPL រដូវកាលនេះ

Aug 19, 2024 - 13:53
 16
ចែករំលែកទៅកាន់

ថ្លែងនៅមុនការប្រកួតជាមួយក្លឹប Fulhamនារាត្រីថ្ងៃសុក្រនេះ លោក Erik ten Hag បាននិយាយថាលោកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះក្រុមរបស់លោកក្នុងការឈ្នះពានរង្វាន់ជើងឯក Premier League រដូវកាលនេះ។  ការថ្លែងបែបនេះក៏ដោយសារតែលោកផ្អែកទៅលើភស្តុតាងកាលពីរដូវកាលចាស់ដែលក្រុមរបស់លោក បានឈ្នះពានរង្វាន់ចំនួនពីរគឺពានរង្វាន់អង់គ្លេស FA Cup និង Carabao Cup ។ លោកបានបន្តថា ជាមួយនឹងពានរង្វាន់ចំនួនពីរ យើងបានឈ្នះច្រើនជាងក្លឹបណាៗទាំងអស់ ក្រៅពី City ក្នុងប្រទេសអង់គ្លេស។ យើងមានទំនុកចិត្តដោយសារតែយើងមានក្រុមល្អ។ យើងត្រូវតែមានភាពស៊ីសង្វាក់គ្នាជាងនេះ ហើយយើងចង់ឈ្នះរាល់ការប្រកួតដែលយើងកំពុងចូលរួម ហើយវាប្រាកដជាពាន Premier League ផងដែរ។

 

ក្រុមបិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។ ពួកគេត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងពី Man City, Arsenal និង Liverpool ហើយត្រូវមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងដើម្បីគិតពីការលើកពានលីគនៅខែឧសភា ឆ្នាំ ២០២៥។ Man United ឈ្នះ Premier League គឺក្នុងរដូវកាលចុងក្រោយរបស់លោក Sir Alex Ferguson (២០១២-១៣)។ ពួក​គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​ពីរ​ប៉ុន្មាន​ដង​បន្ទាប់​ពី​នោះ ប៉ុន្តែ​មិន​ដែល​​ឈ្នះ​វា​ឡើយ៕