Messi ជាប់ជាកីឡាករប្រើជើងឆ្វេងល្អបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់
កីឡាករ Lionel Messi ដែលបានឈានជើងចូលក្នុងវិស័យបាល់ទាត់ចាប់តាំងពីឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ ត្រូវបានគេចាត់ទុកជាខ្សែប្រយុទ្ធ ដែលជំនាញប្រើជើងធ្វេងល្អបំផុតនៅក្នុងប្រវត្តិសាស្តបាល់ទាត់។នេះបើយោងតាមការចេញផ្សាយរបស់ Givemesport.com។
ខ្សែប្រយុទ្ធរូបនេះស៊ុតបាល់បញ្ចូលទីដោយជើងឆ្វេងបានចំនួន ៤៥៣គ្រាប់ក្នុង ៣៤១ ប្រកួតដែលក្នុងនោះគាត់ទទួលបានជ័យជម្នះ១១៧ ប្រកួត។ សម្រាប់ក្លឹប Messi ស៊ុតបញ្ចូលទីសរុបបាន ៧៣៥គ្រាប់ក្នុងការបង្ហាញវត្តមាន៩០៤ប្រកួត។ចំណែកអាជីពក្នុងក្រុមជម្រើសជាតិគឺស៊ុតបាន១០៩គ្រាប់ក្នុង១៨៧ប្រកួត។
ចំណែកឯកីឡាករដែលជើងធ្វេងល្អលំដាប់ថ្នាក់លេខពីរគឺបានទៅលើមិត្តរួមជាតិអាហ្សង់ទីនដែរគឺ Diego Maradona (១៩៧៦-១៩៩៧)។ Maradona ស៊ុតបញ្ចូលទីបាន១៦០គ្រាប់ក្នុង៣៤៤ប្រកួត(ក្លឹប)និង៣៤គ្រាប់ក្នុង៩១ប្រកួតសម្រាប់ជម្រើសជាតិ។ ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងគ្រី Ferenc Puskas (១៩៤៣-១៩៦៦)។ Ferenc Puskas ស៊ុតបញ្ចូលទីបាន ២២៦គ្រាប់ក្នុង២៤៣ប្រកួតសម្រាប់ក្លឹបនិង ៨៤គ្រាប់ក្នុង៨៥ប្រកួតក្នុងក្រុមជម្រើសជាតិហុងគ្រី។ ជាបន្តបន្ទាប់មានកីឡាករប្រេស៊ីល Roberto Carlos (ទី៤)ខ្សែប្រយុទ្ធវែល Gareth Bale(ទី៥) កីឡាករប្រេស៊ីល Roberto Rivelino(ទី៦) កីឡាកររ៉ូម៉ានីGheorghe Hagi (ទី៧) ខ្សែប្រយុទ្ធអេហ្ស៊ីប Mo Salah (ទី៨) ខ្សែបម្រើប្រយុទ្ធហូឡង់ Arjen Roben(ទី៩) និងទី ១០ ខ្សែប្រយុទ្ធប៊ុលហ្គារី Hristo Stoichkov ៕