Barca បង្ហាញកីឡដ្ឋានកែលម្អរថ្មី តម្លៃជាង១,៦ពាន់លានដុល្លារ
ក្លឹប Barcelona បានបង្ហាញរូបភាពពហុកីឡដ្ឋានកែលម្អរថ្មីតម្លៃជាង ១,៦ពាន់លានដុល្លារ ខណៈដែលពួកគេត្រៀមខ្លួនវិលត្រឡប់ទៅកាន់កីឡដ្ឋានដ៏ល្បីល្បាញវិញនៅពេលឆាប់ៗខាងមុខនេះ។ ក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកថ្មីលោក Hansi Flick ក្រុម Barcelona គ្រោងនឹងរៀបចំការប្រកួត ក្នុងពហុកីឡដ្ឋានកែលម្អរថ្មី Nou Camp នៅចុងឆ្នាំនេះ។ផែនការដំបូងបានបង្ហាញថាប្រធានក្លឹបលោក Joan Laporta មានគោលបំណងប្រារព្ធខួបលើកទី១២៥ របស់ក្លឹបនៅថ្ងៃទី២៩ខែវិច្ឆិកានៅកីឡដ្ឋានដ៏ល្បីល្បាញរបស់ពួកគេដែលនឹងក្លាយទៅជាកីឡដ្ឋានដ៏ធំបំផុតនៅអឺរ៉ុបនាពេលឆាប់ៗនេះ។
ការប្រកួតដំបូងត្រូវបានគេរំពឹងថានឹងមានសមត្ថភាពផ្ទុកអ្នកគាំទ្របាន៦០ភាគរយ ឬប្រហែលជាង៦៥០០០នាក់។នៅពេលសាងសង់រួចរាល់ កីឡដ្ឋានអាចផ្ទុកអ្នកគាំទ្រ១០៥០០០ដែលមិនគួរឱ្យជឿ។