Lewandowski ក្លាយជាខ្សែប្រយុទ្ធចាស់ជាងគេរបស់ Barca

Aug 23, 2024 - 11:00
 13
ចែករំលែកទៅកាន់

Robert Lewandowski គឺជាខ្សែប្រយុទ្ធវ័យចំណាស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Barcelona ទោះជាយ៉ាងណាក្តី Lewandowski ជាកីឡាករទីប្រាំបីក្នុងបញ្ជីកីឡាករចាស់ជាងគេបំផុតរបស់ Barca តាមពីក្រោយខ្សែការពារ Dani Alves, Jose Ramon Alexanco, Joan Segarra, Migueli និង Lilian Thuram និងអ្នកកីឡាករចាំទី Jose Manuel Pinto និង Antoni Ramallets

ដើម្បីក្លាយជាកីឡាករចាស់ជាងគេរបស់ក្លឹប Barca កីទ្បាករ  Lewandowski ត្រូវចំណាយពេលបីឆ្នាំទៀតនៅជាមួយក្លឹបនេះខណៈDani Alves បានចាកចេញពី Blaugrana នៅអាយុ៣៩ ឆ្នាំ១៦ថ្ងៃ។ កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញផុតកំណត់នៅឆ្នាំ ២០២៦ទោះបីជាមានជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំបន្ថែមក៏ដោយ។ Robert Lewandowski ស៊ុតបញ្ចូលទីបាន ៦១ គ្រាប់ក្នុងការបង្ហាញខ្លួន៩៦លើកសម្រាប់ក្រុម Barcelona៕