ម៉ារ៉ុកបង្ហាញគម្រោងពហុកីឡដ្ឋានធំបំផុតនៅលើពិភពលោក

Aug 23, 2024 - 11:33
 81
ចែករំលែកទៅកាន់

ប្រទេសម៉ារ៉ុកបានដាក់បង្ហាញគម្រោងសាងសង់ពហុកីឡដ្ឋានបាល់ទាត់ដ៏ធំបំផុតនៅលើពិភពលោកជាសាធារណៈដែលខ្លួនត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០។ ប្រទេសម៉ារ៉ុកនឹងធ្វើសហម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ២០៣០ រួមជាមួយប្រទេសជិតខាងអេស្ប៉ាញ និងព័រទុយហ្គាល់ ហើយបានប្តេជ្ញាសាងសង់កីឡដ្ឋានថ្មីនិងធ្វើឱ្យប្រសើរឡើងចំនួនប្រាំមួយផ្សេងទៀត។ បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកពហុកីឡដ្ឋានថ្មី Grand Stade Hassan II de Casablanca នឹងក្លាយជាផ្ទះរបស់ក្លឹបក្នុងស្រុកចំនួនពីរ។

ក្រុមហ៊ុនស្ថាបត្យកម្ម Populous ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានបង្ហាញចក្ខុវិស័យរបស់ខ្លួនសម្រាប់កីឡដ្ឋានបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោកដែលនឹងត្រូវសាងសង់នៅទីក្រុង Casablanca ប្រទេសម៉ារ៉ុក មានសមត្ថភាពផ្ទុកអ្នកទស្សនាបាន១១៥០០០នាក់ ។ គម្រោង​នេះ​រួម​មាន​ជណ្តើរ​ចំនួន៣២ សួនច្បារ​កម្ពស់ ២៨ ម៉ែត្រ​ពី​ដី និង​​ពហុកីឡាដ្ឋាន​យក្ស​នៅ​ចំ​កណ្តាល​នៃ​រចនាសម្ព័ន្ធ។ ការ​សាង​សង់​កីឡដ្ឋាន​បាន​ចាប់​ផ្តើម​រួច​ហើយ​នៅ​ទីប្រជុំជន El Mansouria ក្នុង​ទីក្រុង Benslimane ចម្ងាយ ៣៨ គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង Casablanca

កីឡដ្ឋាននេះនឹងរួមបញ្ចូលកន្លែងឈរដ៏ចោត និងតូចចង្អៀតចំនួនបី ដែលកន្លែងនីមួយៗអាចផ្ទុកអ្នកទស្សនាបានចំនួន២៩៥០០នាក់។ លើសពីនេះ កន្លែងអង្គុយបដិសណ្ឋារកិច្ចចំនួន ៥ត្រូវបានគ្រោងទុក រួមទាំងកន្លែង VIP និងបដិសណ្ឋារកិច្ចសម្រាប់អ្នកទស្សនារហូតដល់១២០០០ នាក់ ក៏ដូចជាកន្លែងសម្រាប់សែរាជវង្សផងដែរ។ លោក Tarik Oualalou ដែលជាស្ថាបត្យករនាំមុខគេនៃគម្រោងពហុកីឡដ្ឋាននេះ បាននិយាយថា ការរចនាត្រូវយកតាមលំនាំវប្បធម៌និងប្រពៃណីដើមរបស់ប្រទេសម៉ារ៉ុក។ វាជាលំហដ៏ទូលាយដល់ពិភពលោកនិងការគោរពធម្មជាតិ ការពារ Grand Stade Hassan II de Casablanca គឺជាតំណាងនៃប្រពៃណីដ៏អស្ចារ្យនៃបដិសណ្ឋារកិច្ចម៉ារ៉ុក៕