ហេតុអ្វីបានជាកីឡាករចាំទី Courtois មិនលេងឱ្យក្រុមជម្រើសជាតិ?
អ្នកចាំទី Thibaut Courtois របស់ក្លឹប Real Madrid បាននិយាយថា ខ្ញុំនឹងមិនត្រឡប់ទៅលេងឱ្យក្រុមជម្រើសជាតិបែលហ្សិកទេ ខណៈដែលវត្តមានរបស់លោក Domenico Tedesco នៅតែជាគ្រូបង្វឹករបស់បិសាចក្រហម។ Courtois បានខកខានការប្រកួតជាច្រើនកាលពីរដូវកាលមុនជាមួយនឹងរបួសជង្គង់ហើយមិនត្រូវបានគ្រូបង្វឹកជ្រើសរើសសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិកក្នុងការប្រកួត Euro ២០២៤ ទោះបីជាត្រលប់មកវិញជាមួយនឹងភាពរឹងមាំឡើងវិញ និងចាប់ផ្តើមប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League សម្រាប់ Madrid ក៏ដោយ។
កីឡាករវ័យ៣២ ឆ្នាំដែលបានបង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិបាន ១០២ប្រកួត មានជម្លោះជាមួយលោក Tedesco កាលពីខែមិថុនា ឆ្នាំ ២០២៣បន្ទាប់ពីចាកចេញពីក្រុមបែលហ្ស៊ិកមុនការប្រកួតជម្រុះ Euro ២០២៤ ជាមួយអេស្តូនី។ អតីតអ្នកចាំទី Chelsea និង Atletico Madrid បាន