Chelsea លក់កីឡាករបានជាង៥០០លានដុល្លារក្នុងរយៈពេល១០ឆ្នាំ

Aug 23, 2024 - 14:20
 14
ចែករំលែកទៅកាន់

យោងតាម ​​Transfermarkt ចេញផ្សាយកាលពីថ្ងៃសុក្រទី២៣សីហា ២០២៤ បានឲ្យដឹងថា ក្លឹបតោខៀវបានប្រមូលប្រាក់បានជាង៥០០លានដុល្លារ ពីការលក់កីឡាករដែលទើបបញ្ចប់ការសិក្សាពីសាលាបាល់ទាត់ ចាប់តាំងពីការចាប់ផ្តើមនៃរដូវកាល២០១៤-១៥ ។ ប្រភពដដែលនោះបានអោយដឹងទៀតថាមានតែក្លឹប Premier League ចំនួន១១ប៉ុណ្ណោះដែលបានបង្កើនប្រាក់ចំណូលបន្ថែមទៀតពីការលក់កីឡាករសរុបក្នុងរយៈពេលនោះ។ ជាឧទាហរណ៍ Arsenal បានលក់កីឡាករចេញពីថ្នាលយុវជនបានក្នុងតម្លៃជាង៤៤០លានដុល្លារក្នុងរយៈពេលនេះ។

ក្លឹប Chelsea បច្ចុប្បន្នកំពុងឈរតំណែងកំពូលតារាងក្លឹបដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុតពីការផ្ទេរកីឡាករ។ ​​Transfermarkt បានរាយការណ៍ថាក្លឹបនេះទទួលបានប្រាក់ចំណូលជាង១,៥ពាន់លានដុល្លារនាំមុខម្ចាស់ជើងឯក៤សម័យកាលជាប់ៗគ្នា Manchester City រកបានជាង១ពាន់លានដុល្លារ ក្លឹបLiverpool រកបាន ជាង៧៦៤លានដុល្លារ។ ខ្សែបម្រើ Conor Gallagher បានក្លាយជាកីឡាករបញ្ចប់ការសិក្សានៅសាលាបាល់ទាត់ Chelsea ម្នាក់ទៀតដែលត្រូវបានក្លឹបលក់ក្នុងតម្លៃជាង៤២លានដុល្លារ ទៅឲ្យក្លឹប Atletico Madrid Chelsea មានសកម្មភាពយ៉ាងសកម្មក្នុងការលក់កីឡាករដែលទើបបញ្ចប់ពីសាលាបាល់ទាត់របស់ខ្លួន ក្នុងរយៈពេល១២ ខែចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនេះត្រូវបានក្លឹបធ្វើអស់រយៈពេលជាយូរមកហើយ៕