Haaland ចំណាយលុយជិត២ម៉ឺនដុល្លារទិញគ្រែព្យាបាលសាច់ដុំ

Aug 23, 2024 - 14:24
 26
ចែករំលែកទៅកាន់

តារាឆ្នើម Manchester City កីឡាករ Erling Haaland បានចំណាយលុយជិត២ម៉ឺនដុល្លារទិញគ្រែភ្លើងព័ណ៌ក្រហមសម្រាប់ព្យាបាលសាច់ដុំ។ កីឡាករដែលមានរហស្សនាមថាម៉ាស៊ីនរកគ្រាប់បាល់ បានប្រើវ៉ែនតាពណ៌ខៀវទប់ទល់នឹងឥទ្ធិពលនៃអេក្រង់ទូរស័ព្ទ និងថេប្លេត ហើយអីលូវនេះគាត់បានបន្ថែមគ្រែភ្លើងព័ណ៌ក្រហមមួយទៀតសម្រាប់ព្យាបាលសាច់ដុំ ដែលជាចំណង់ចំណូលចិត្តចុងក្រោយរបស់គាត់។នៅលើបណ្តាញInstargarm កីឡាករសញ្ជាតិន័រវេសបានពិពណ៌នាវាថាគ្រែពន្លឺក្រហម។

រីករាយថ្ងៃចន្ទ។ ការព្យាបាលដោយប្រើកាំរស្មីអ៊ីនហ្វ្រារ៉េដដើម្បីជ្រាបចូលជ្រៅទៅក្នុងជាលិកា និងសន្លាក់។ អ្នកជំនាញណែនាំឱ្យធ្វើលំហាត់រយៈពេល៥នាទីមុនពេលហាត់ប្រាណ ដើម្បីជួយការពារការរងរបួស ហើយបន្ទាប់មកមួយវគ្គទៀតរហូតដល់២០ នាទី ដើម្បីជួយដល់ការស្តារសាច់ដុំឡើងវិញ។ Haaland ធ្លាប់​បាន​បង្ហើប​ថា​គាត់​ញុំា​អាហារ​បែបអ្នក​រូង​ភ្នំ​ចំនួន ៦០០០ កាឡូរី​ក្នុង​មួយ​ថ្ងៃ រួម​ទាំង​បេះដូង​គោ និង​ថ្លើម។ កីឡាករបាល់ទាត់តែងតែផឹកទឹកដោះគោលាយជាមួយអាហារបំប៉នដែលគាត់ហៅថាថ្នាំវេទមន្តហើយបានសារភាពថាគ្រាន់តែទទួលទានទឹកដែលឆ្លងកាត់ប្រព័ន្ធចម្រោះដ៏ស្មុគស្មាញមួយ៕