Flick ក្លាយជាគ្រូបង្វឹកទី៥ ដឹកនាំ Barca ឈ្នះ៣ប្រកួតដំបូង

Aug 29, 2024 - 09:30
 20
ចែករំលែកទៅកាន់

លោក Hansi Flick ក្លាយជាគ្រូបង្វឹកទី៥ ដែលបានដឹកនាំឈ្នះ ៣ប្រកួតដំបូងក្នុងរដូវកាលថ្មីជាមួយ FC Barcelona។ ចំណែកឯគ្រូបង្វឹក៤រូបទៀតដែលធ្លាប់ដឹកនាំ Barcelona ឈ្នះ៣ប្រកួតដំបូងដែររួមមានៈលោក  Cruyff ,Rexach ,Vilanova និង Luis Enrique

លោកបានចូលមកដឹកនាំក្លឹប Barcelona កាលពីថ្ងៃទី ២៩ខែឧសភា ២០២៤ ស្នងតំណែងលោក Xavi។ លោកគឺជាគ្រូបង្វឹកអាល្លឺម៉ងទី៣ដែលបានដឹកនាំក្លឹបបាល់ទាត់អេស្ប៉ាញ។ បីប្រកួតបើកឆាកដំបូងនេះ លោកដឹកនាំឈ្នះទាំង៣លើកហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺឈ្នះដោយលទ្ធផល២-១រហូត។

ប្រកួតដំបូងយកឈ្នះម្ចាស់ផ្ទះ Valencia ២-១ បន្ទាប់មកឈ្នះ ភ្ញៀវ Bilbao ២-១ និងឈ្នះ Vallecano ២-១ នៅក្រៅទឹកដី។ ប្រកួតទីលោកត្រូវដឹកនាំអ្នកមានបុណ្យ Barcelona ទទួលភ្ញៀវ Valladolid នៅរាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ឆ្លងកាត់បីប្រកួតនេះ Barcelonaកំពុងគ្រប់គ្រងតំណែងកំពូលតារាងមាន៩ពិន្ទុពេញ៕

ប្រភព៖ m.allfootballapp