តើកីឡាកររូបណាឈ្នះពាន Ballon d'Or ក្មេងបំផុត?
កីឡាករសញ្ជាតិប្រេស៊ីល មានអាយុត្រឹមតែ ២១ ឆ្នាំ ៣ខែ និង៥ថ្ងៃប៉ុណ្ណោះនៅពេលដែលរូបគេឡើងទទួលពាននេះនៅថ្ងៃ២៣ ខែធ្នូ ឆ្នាំ១៩៩៧។ នៅឆ្នាំនោះរូបគេបានឈ្នះពានរង្វាន់ Copa America, Copa del Rey ហើយបានបញ្ចប់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ La Liga ជាមួយ Barcelona មុនពេលផ្លាស់ទៅ Inter Milan។ Ronaldo បានបន្តឈ្នះ Ballon d'Or លើកទីពីរក្នុងឆ្នាំ ២០០២ បន្ទាប់ពីការលេងដ៏អស្ចារ្យរបស់គាត់នៅក្នុងព្រឹត្តិការណ៍ World Cup នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ជាកន្លែងដែលគាត់បានស៊ុតបញ្ចូលទីនៅវគ្គផ្តាច់ព្រ័ត្រជាមួយអាល្លឺម៉ង់។ ទោះបីជារបួសបានកាត់បន្ថយការនាំមុខរបស់រូបគេក៏ដោយ Ronaldo នៅតែជាអ្នកឈ្នះ Ballon d'Or ក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ យ៉ាងហោចណាស់សម្រាប់ពេលនេះ។
ចំណែកឯកីឡាករវ័យក្មេងទី២ គឺ Michael Owen ទទួលបានម្តងក្នុងឆ្នាំ ២០០១ ក្នុងវ័យ ២២ឆ្នាំ ៤ថ្ងៃ ខណៈ Lionel Messi ដែលឈ្នះពាននេះ៨លើកច្រើនជាងគេបំផុត ឈរលំដាប់លេខ៣ ក្នុងវ័យ ២២ឆ្នាំ ៥ខែ និង៧ថ្ងៃ។ Messi ឈ្នះលើកដំបូងក្នុងឆ្នាំ ២០០៩។ ដោយឡែកកីឡាករព័រទុយហ្គាល់ដែលទទួលពាន៥ដងឈរលំដាប់ទី២ បន្ទាប់ពី Messi គឺជាកីឡាករវ័យចំណាស់ជាងគេពេលទទួលពានលើកដំបូងក្នុងឆ្នាំ ២០០៨។ ពេលនោះគាត់មានអាយុ ២៣ឆ្នាំ ៩ខែនិង ២៧ថ្ងៃ៕