ស្វែងយល់ពីទម្រង់ចាប់ពូលថ្មី UCL 

Aug 29, 2024 - 09:58
 3
ចែករំលែកទៅកាន់

ទម្រង់ថ្មី៖ វគ្គចែកពូលបែបប្រពៃណីត្រូវបានជំនួសដោយដំណាក់កាលលីកដែលមានក្រុមចំនួន៣៦ ត្រូវបានបញ្ចូលទៅក្នុងក្រុមចំនួន៤ ដោយផ្អែកលើមេគុណក្លឹប UEFA  ដំណើរ​ការ​ចាប់​ឆ្នោត៖ ក្រុម​នីមួយ​ៗ​នឹង​ត្រូវ​ចាប់​គូ​ប្រកួត​ជា​មួយ​ក្រុមចំនួន២នៅក្នុងកែវរបស់ខ្លួន (Pot 1) ​ដោយ​មួយ​ប្រកួត​ក្នុង​ផ្ទះ និង​​មួយ​ប្រកួតក្រៅផ្ទះ។ចំណែកឯ២គូទៀតត្រូវចាប់ឆ្នោតជាមួយក្រុមដែលនៅក្នុងPot 2 ហើយត្រូវជៀសវាងក្លឹបមកពីប្រទេសជាមួយគ្នា។

ឧទាហរណ៍ក្លឹបMadrid នឹងត្រូវចាប់ឆ្នោតប៉ះជាមួយគូប្រជែងពីរមកពី Pot 1ជាមួយគ្នា ដែលរួមមាន Manchester City, Bayern, PSG, Liverpool, Inter, Dortmund និង Leipzig បន្ទាប់មកទៀត Madrid ត្រូវចាប់ឆ្នោតជាមួយក្លឹបនៅក្នុង Pot 2។នៅក្នុង Pot 2 Madrid ជៀសបានតែ Atlético ប៉ុណ្ណោះ ហើយនឹងត្រូវផ្គូផ្គងជាមួយគូប្រជែងពីរផ្សេងទៀតពីក្រុមដូចខាងក្រោម៖ Bayer Leverkusen, Atalanta, Juventus, Benfica, Arsenal, Bruges, Shakhtar និង Milan

- កាលវិភាគប្រកួត៖ ការប្រកួតចំនួនប្រាំបីលើកសម្រាប់ក្រុមនីមួយៗ ចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា និងបញ្ចប់នៅថ្ងៃទី២៩ ខែមករា។

- វគ្គជម្រុះ៖ ក្រុមកំពូលទាំងប្រាំបីឡើងដោយស្វ័យប្រវត្តិទៅវគ្គ១៦ ក្រុមចុងក្រោយ ខណៈក្រុមដែលបញ្ចប់ចំណាត់ថ្នាក់ពីទី ៩ដល់ទី២៤ត្រូវប្រកួតវគ្គ Play-off ផ្តាច់ព្រ័ត្រ ចម្រាញ់យកអ្នកឈ្នះចំនួន ចូលរួមក្នុងជុំទី ១៦។ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ២៥ ដល់លេខ៣៦ ត្រូវបានកាត់ចេញពីការប្រកួតទាំងអស់ ដោយមិនមានសិទ្ធិចូលលេង UEFA Europa League ឆ្នាំ ២០២៤-២៥ឡើយ។

- ព័ត៌មានលម្អិតនៃការចាប់ឆ្នោត៖ ការចាប់ឆ្នោតដំណាក់កាលលីគចាប់ផ្តើមនៅម៉ោង៥ល្ងាច នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ដែលអាចចូលមើលបាននៅលើបណ្តាញ YouTube និងគេហទំព័រផ្លូវការរបស់ UEFA

ក្រុមទាំង ៣៦ត្រូវដាក់ក្នុងកែវ(pot)ចំនួន៤ ដោយផ្អែកលើមេគុណក្លឹប UEFA របស់ពួកគេ។

ខាងក្រោមនេះគឺជាPotsទាំង៤

Pot 1: Man City, Bayern, Real Madrid, PSG, Liverpool, Inter, Dortmund, Leipzig, Barcelona

Pot 2: Bayer, Atletico, Atalanta, Juventus, Benfica, Arsenal, Brugge, Shakhtar, Milan

Pot 3: Feyenoord, Sporting Lisbon, PSV, Dinamo Zagreb, Salzburg, Lille, Red Star Belgrade, Young Boys, Celtic

Pot 4: Slovan Bratislava, Monaco, Sparta Praha, Aston Villa, Bologna, Girona, Stuttgart, Sturm Graz, Brest៕