កីឡាករបាល់ទាត់ចាស់ជាងគេលើពិភពលោកចង់លេងដល់អាយុ ៨០
Kazuyoshi Miura ដែលជាកីឡាករបាល់ទាត់វ័យចំណាស់ជាងគេលើពិភពលោកបានបង្ហាញពីមហិច្ឆតាដ៏អស្ចារ្យរបស់គាត់ក្នុងការបន្តលេងបាល់អាជីពរហូតដល់គាត់អាយុ ៨០ ឆ្នាំ។ អតីតកីឡាករជម្រើសជាតិជប៉ុនដែលបានចាប់ផ្តើមអាជីពជាមួយ Santos ក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ ១៩៨៦ បានចូលសមរភូមិបាល់ទាត់អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
ស្ថិតក្នុង ៥៧ ឆ្នាំ Miura ដែលត្រូវបានគេស្គាល់ថាជា "King Kazu" ថ្មីៗនេះបានចុះហត្ថលេខាជាមួយ Atletico Suzuka ដែលជាក្លឹបលំដាប់ទី ៤ របស់ជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើងពី Yokohama FC ។ Miura បានពិភាក្សាដោយបើកចំហអំពីគោលដៅដែលមើលទៅហាក់ដូចជាមិនអាចទៅរួច ប៉ុន្តែលោកមានការតាំងចិត្តយ៉ាងជ្រាលជ្រៅក្នុងការបន្តលេងបាល់រហូតដល់អាយុ៨០ឆ្នាំ។ លោកបាននិយាយថា ខ្ញុំនឹងមានអាយុ៦០ ឆ្នាំក្នុងរយៈពេល៣ ឆ្នាំទៀត។ នៅពេលដែលខ្ញុំមើលឃើញថាខ្ញុំមិនអាចធ្វើវាបាន ខ្ញុំនឹងឈប់ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំចង់បន្តរហូតដល់ខ្ញុំអាយុ ៨០ ឆ្នាំ៕
ប្រភព៖ Liget.ng