កូនប្រុស Beckham ព្យួរស្បែកជើងបាល់ទាត់ប្តូរអាជីពថ្មី

Sep 2, 2024 - 15:11
 50
ចែករំលែកទៅកាន់

Romeo Beckham កូនប្រុសអតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស David Beckham បានសម្រេចចិត្តលាឈប់ពីបាល់ទាត់ដើម្បីបន្តអាជីពជាអ្នកបង្ហាញម៉ូដ ដែលជាក្តីស្រមៃរបស់រូបគេ។ យោងតាមប្រភពមួយបានប្រាប់សារព័ត៌មាន The Sun ថា Romeo បានសម្រេចចិត្តព្យួរស្បែកជើងបាល់ទាត់និងលះបង់ពេលវេលាលើសមរភូមិវាលស្មៅរបស់រូបគេ ដើម្បីចាប់អាជីពជាអ្នកតារាម៉ូដែលវិញ ។

ថ្មីៗនេះ Romeo បានចុះហត្ថលេខាជាមួយភ្នាក់ងារម៉ូដកំពូលមួយនៅទីក្រុងប៉ារីស ហើយមានទស្សនវិស័យក្នុងការធ្វើការជាមួយម៉ាកយីហោធំៗមួយចំនួន។ វា​ជា​ការ​សម្រេច​ចិត្ត​ដែល​ធ្វើឱ្យគេដើរតាមគន្លង​ម្ដាយ​របស់​រូបគេ។ Romeo វ័យ ២១ឆ្នាំ សង្ឃឹម​ថា​នឹង​ចុះ​ហត្ថលេខា​ជាមួយ​ហាង​ម៉ូដ​ប៉ារីស Safe Management ដើម្បី​ក្លាយ​ជា​តារា​ម៉ូដែល។ Romeo មិន​មែន​ជា​មនុស្ស​ចម្លែក​ក្នុង​ពិភព​ម៉ូដ​ទេពីព្រោះរូបគេធ្លាប់​បាន​សម្ដែង​ក្នុង​យុទ្ធនាការ Burberry កាល​​អាយុ​ពីរ​ឆ្នាំ ហើយ​ត្រូវ​បាន​គេ​ឃើញ​ជា​ញឹក​ញាប់​បង្ហាញ​ពី​អារម្មណ៍​ស្ទីល​របស់​រូបគេ​នៅ​ក្នុង​ព្រឹត្តិការណ៍ A-list។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល Romeo ព្យួរ​ស្បែក​ជើង។ រូបគេ​បាន​ចាក​ចេញ​ពី​បាល់ទាត់​ម្តងរួច​ហើយ ​បន្ទាប់​ពី​ចាកចេញពី​ក្លិប Arsenal ក្នុង​ឆ្នាំ២០១៥ ហើយ​ចាប់​អារម្មណ៍​ចង់ប្តូរ​អាជីព​ជាកីឡា​វាយ​កូនបាល់វិញ។

ការសម្រេចចិត្តលាឈប់ពីបាល់ទាត់វាមិនមែនមានន័យថា Romeo រូបគេលេងមិនល្អនោះទេ។ រូបគេបានលេង២៦ប្រកួតឱ្យក្លិប Inter Miami ដែលជាសហកម្មសិទ្ធិរបស់ឱពុក​ស៊ុតបញ្ចូលទីបាន ២ដង ក៏ដូចជាកត់ត្រា និងជួយមិត្តិរួមក្រុមបាន១០ដង មុនពេលចូលរួមជាមួយ Brentford Romeo បានចុះកិច្ចសន្យាជាមួយក្លិប Brentford នៅក្នុងក្របខណ្ឌ Premier League តាំងពីរដូវក្តៅឆ្នាំ២០២៣ បន្ទាប់ពីបានចុះកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនេះ។ ចាប់តាំងពីពេលនោះមក ខ្សែបម្រើស្លាបវ័យ២២ ឆ្នាំរូបនេះបានលេងឱ្យក្រុមយុវជន Brentford B ប៉ុណ្ណោះ៕