Adidas បង្ហាញស្បែកជើងពិសេសេរបស់ Thomas Muller

Sep 3, 2024 - 15:26
Sep 3, 2024 - 15:31
 29
ចែករំលែកទៅកាន់

ក្រុមហ៊ុន Adidas បានបង្ហាញស្បែកជើងដែលមានហត្ថលេខាពិសេសរបស់ Thomas Muller ជាផ្លូវការ សម្រាប់ប្រារព្ធពិធីដ៏សំខាន់របស់រូបគេក្នុងនាមជាកីឡាករដែលបង្ហាញវត្តមានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ Bayern ដែលមានចំនួន ៧១០ប្រកួត។

ស្បែកជើងពិសេសេនេះត្រូវបានគេដាក់ឈ្មោះថា Raumdeuter (មានន័យថាអ្នកបកប្រែនៅលើយានអវអាកាស) ដែលពិព័ណនាជាពិសេសពីតួនាទីរបស់ Muller នៅលើទីលានប្រកួតដែលរូបគេតែងតែការបង្កើតកន្លែងទំនេរ (Space) សម្រាប់មិត្តរួមក្រុម ជាមួយនឹងចលនាដ៏ឆ្លាតវៃ និងការបណ្តើរបាល់ឆ្លងកាត់គូប្រកួតរបស់រូបគេ។

Müller បានបង្ហាញស្បែកជើង Adidas F50 ពិសេសរបស់រូបគេ ក្នុងអំឡុងពេលជ័យជម្នះ ២-០ របស់ Bayern កាលពីថ្ងៃអាទិត្យ ដែលជាការកត់សម្គាល់ការប្រកួតបំបែកកំណត់ត្រារបស់រូបគេ។ ស្បែកជើងកវែងនេះមានពណ៌ក្រហមដ៏ទាក់ទាញ ជាមួយនឹងខ្សែចងពណ៌ខៀវ និងឆ្នូតពណ៌ស ដែលតំណាងឱ្យពណ៌និមិត្តរូបរបស់ Bayern ។ គំរូពេជ្រនៅលើស្បែកជើងគឺជាការគោរពដល់កីឡដ្ឋាន Allianz Arena។ ស្បែកជើងនេះក៏មានដាក់លក់ផងដែរ ប៉ុន្តែចំនួនមានកំណត់៕

ប្រភព៖ Tribuna