មិនមែន Messi និង Ronaldo ទ្បើយចុះកីឡាកររូបណារកបាន Hat-Tricks លឿនបំផុតក្នុងប្រវត្តិសាស្ត្រ..?

Sep 3, 2024 - 15:40
 23
ចែករំលែកទៅកាន់

យោងតាមកំណត់ត្រារបស់ Guinnes World Record បានឱ្យដឹងថាក្នុងចំណោមកីឡាករដែលរកបាន Hat-Tricks លឿងជាងគេទាំង ១២ រូបគឺមានតែកីឡាករ Alex Torr ម្នាក់ប៉ុណ្ណោះដែលឈរកំពូលតារាង។ Alex Torr មកពីក្លិប Rawson Spring របស់អង់គ្លេស រកបាន៣គ្រាប់ទល់នឹងក្រុមរបស់ Wayne Gardner ក្នុងក្របខ័ណ្ឌ British Amateur League ដោយប្រើប្រាស់ពេលវេលាត្រឹមតែ១នាទីនិង១០វិនាទីប៉ុណ្ណោះកាលពីឆ្នាំ​២០១៣ ។ វាជាកំណត់ត្រាពិភពលោកដែល Guinness បានទទួលស្គាល់ជាផ្លូវការ ហើយវានឹងពិបាកសម្រាប់កីឡាករផ្សេងទៀតក្នុងការបំបែកកំណត់ត្រានេះ។

ក្រុមដែលដឹកនាំដោយប្រធានក្រុម Alex Torr បានឈ្នះការប្រកួតដោយលទ្ធផល ៧-១ កាលពីថ្ងៃទី ២៨ខែមេសា ឆ្នាំ ២០១៣។ Torr គឺជាជនជាតិអង់គ្លេសតែមួយគត់ដែលបានស៊ុតបញ្ចូលទីបានលឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ចំណែកឯកីឡាករទី ២ គឺ Magnus Arvidsson របស់ស៊ុយអែតប្រើពេលវេលា ១នាទី និង២៩វិនាទី និងទី៣ បានទៅលើកីឡាករអាហ្សង់ទីន Eduardo Maglioni ប្រើពេលវេលា ១នាទីនិង ៥១វិនាទី៕