តើកីឡដ្ឋាន EPL ណាផ្ទុកទស្សនិកជនបានច្រើនជាងគេ?
សម្រាប់ក្លិបទាំង២០នៅក្នុងលីគកំពូលរបស់អង់គ្លេសសុទ្ធតែមានកីឡផ្ទាល់ខ្លួនរបស់ពួកគេ បើទោះជាពហុកីឡដ្ឋានទាំងនោះធំ ឬតូចក៏ដោយ។ កីឡដ្ឋានទាំងនោះមានសមត្ថភាពអាចផ្ទុកអ្នកយ៉ាងហោចណាស់ចាប់ពីជាង ១០០០០ នាក់រហូតទៅដល់ ៧០០០០ នាក់។ ក្នុងចំណោមកីឡដ្ឋានទាំង ២០ Old Trafford របស់ក្លិបបិសាចក្រហម គឺធំជាងគេបង្អស់។វាមានសមត្ថភាពផ្ទុកអ្នកគាំទ្របាន ៧៤០៣១ នាក់។ កាលពីឆ្នាំ១៩៣៩ កីឡដ្ឋាននេះទទួលអ្នកកំណត់ត្រារហូតទៅដល់ ៧៦៩៦២នាក់។
ចំណែកឯកីឡដ្ឋានTottenham Hotspur របស់ក្លិបTottenham ឈរលំដាប់លេខ២ ដាក់អ្នកគាំទ្របាន ៦២៨៥០នាក់និង London Stadium របស់West Ham ដាក់មនុស្សបាន ៦២៥០០ ឈរលំដាប់លេខ៣។ ចំណាត់ថ្នាក់បន្តបន្ទាប់រួមមានពហុកីឡដ្ឋានរបស់ Liverpool ផ្ទុកមនុស្សបាន (៦១២៧៦) Arsenal (៦០៧០៤) Manchester (៥៣៤០០) Newcastle (៥២២៤៧) Aston Villa (៤២៥៣០) Chelsea (៤០១៧៣) Everton (៣៩៤១៤) Sheff United (៣២០៥០) Brighton (៣១៨៧៦) Wolves (៣១៧៥០) Nottingham (៣០៤០៤) Crystal (២៥៤៨៦) Fulham (២៤៥០០) Burnley (២១៧៤៤) Brentford (១៧២៥០) Bournemouth (១១៣០៧) និង Luton (១០២៦៥)៕