ហ៊ានបោះសម្តីណាស់! កីឡាករឆ្នើមរបស់ស្រីលង្កា រូបនេះ ថាគេចង់បំបាក់កម្ពុជានៅ AFC Asian Cup

Sep 4, 2024 - 11:04
Sep 4, 2024 - 11:07
 250
ចែករំលែកទៅកាន់

ខ្សែការពារកណ្តាលស្រីលង្កា Jason Thayaparan ថាពួកគេនឹងបំបាក់ក្រុមជម្រើសជាតិកម្ពុជា នៅក្នុងការប្រកួតជម្រុះពាន AFC Asian Cup 2027 Saudi Arabia Play off  មិនថាជើងទី ១ និងទី ២ ទ្បើយ។ 

ក្រុមជម្រើសជាតិស្រីលង្កា នឹងត្រូវប្រកួតទល់នឹងកម្ពុជា ក្នុងវគ្គជម្រុះពានរង្វាន់  AFC Asian Cup 2027 Saudi Arabia Play off  ហើយប្រកួតជើងទី ១ ធ្វើទ្បើងនៅឯកីទ្បដ្ឋាន Racecourse ក្នុងទីក្រុងកូឡំបូ ប្រទេសស្រីលង្កា នាថ្ងៃទី០៥ ខែកញ្ញា និងជើងទី ២ នៅឯពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។

យ៉ាងណា មុនពេលប៉ះកម្ពុជា ខ្សែការពារកូនកាត់ស្រីលង្កា-អាឡឺម៉ង់ បានបោះសម្ដីយ៉ាងជឿជាក់ថា៖ «យើងមានការប្រកួតដ៍ធំជាមួយកម្ពុជា យើងត្រូវការគាំទ្រ ដើម្បីឈ្នះការប្រកួតជើងទី១ ហើយជើងទី២ នៅប្រទេសកម្ពុជា យើងនឹងផ្តួលពួកគេតែម្តង»ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន ២ លើករួចមកហើយ ពោលគឺការប្រកួតមិត្តភាពអន្តរជាតិក្នុងឆ្នាំ ២០០១ ស្រីលង្កា បានឈ្នះកម្ពុជា ១-០ និងឆ្នាំ ២០១៦ កម្ពុជា បានយកឈ្នះស្រីលង្កា ៤-០ វិញ។ ដោយទ្បែក សម្រាប់ ៥ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ស្រីលង្កា ឈ្នះ១ ស្មើ២ និងចាញ់២ដង ហើយកម្ពុជា ឈ្នះ១ ស្មើ០ និងចាញ់៤ដង។ បើនិយាយពី FIFA Ranking វិញ កម្ពុជា ឈរនៅលេខរៀងទី ១៨០ ហើយស្រីលង្កា ២០៥៕