Leicester ឈ្នះបណ្តឹងឧទ្ធរណ៍ជុំវិញការបំពានច្បាប់ PSR

Sep 5, 2024 - 14:12
 8
ចែករំលែកទៅកាន់

Leicester City បាននិយាយកាលពីថ្ងៃអង្គារថា ក្លិបបានឈ្នះបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តដែលអាចនាំឱ្យមានការកាត់ពិន្ទុ ពីបទរំលោភលើច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier LeagueLeicester City បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្លិបសូមស្វាគមន៍ការសម្រេចចិត្តដ៏ទូលំទូលាយរបស់ក្រុមប្រឹក្សាឧទ្ធរណ៍ ដែលគាំទ្រគោលជំហរដែលបានបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនរបស់ក្លឹបថាសកម្មភាពណាមួយប្រឆាំងនឹងក្លឹបគួរតែត្រូវបានអនុវត្តតាមច្បាប់ដែលអាចអនុវត្តបាន។

ស្ថិតនៅក្រោមច្បាប់របស់ PSR ក្លិបមិនអាចខាតបង់លើសពី ១៣៥ លានដុល្លារក្នុងរយៈពេល ៣ រដូវកាលនោះទេ។ ការចោទប្រកាន់របស់ Premier League គឺទាក់ទងនឹងរយៈពេល៣ឆ្នាំរហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២២-២៣ ប៉ុន្តែក្លិប Leicester ត្រូវបានកាត់ចេញពី Premier League ទៅលេងនៅក្របខ័ណ្ឌ Championship នៅចុងបញ្ចប់នៃរដូវកាលនោះ ក្រុមប្រឹក្សាឯករាជ្យមួយបានរកឃើញថា Premier League មិនមានយុត្តាធិការក្នុងការដាក់ទណ្ឌកម្មក្លឹប Leicester នោះទេ។ Nottingham និង Everton បានទទួលការកាត់ពិន្ទុកាលពីរដូវកាលមុន បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់ PSR

ប្រភព៖ Reuters